ជឿថាអ្នកចង់ទៅកោះកុងមិនតិចទេ! ប្រាប់តម្លៃគេង ច្រើនកន្លែងស្អាតៗកប់ ហើយធូរថ្លៃបំផុត……

រដូវចុងឆ្នាំបានចូលមកដល់ ជាពេលវេលាដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានានៅក្នុងប្រទេសកម្ពុជា ។ ដើម្បីងាយស្រួលក្នុងការរៀបចំការចំណាយឱ្យកាន់តែតិច មានប្រសិទ្ធភាព ហើយដំណើរកម្សាន្តប្រព្រឹត្តទៅដោយរលូន ភ្ញៀវទេសចរតែងស្វែងរក នូវកន្លែងស្នាក់នៅដែលមានតម្លៃសមរម្យបំផុត ។ ខាងក្រោមនេះជា សណ្ឋាគារ ផ្ទះសំណាក់ និង បឹងហ្គាឡូស្រស់ស្អាត ហើយមានតម្លៃថោកជាងគេបំផុតនៅក្នុងខេត្តកោះកុង ៖

១.សណ្ឋាគារអេប៉ិចកោះកុង៖ ជាសណ្ឋាគារមួយនៅជិតនឹងឆ្នេរសមុទ្រកោះកុង ព្រមទាំងកន្លែងកម្សាន្តល្បីៗជាច្រើន ។ ជាពិសេស ចំណាយត្រឹមតែ ២០នាទីដើម្បីធ្វើដំណើរទៅរមណីយដ្ឋានតាតៃ និងប្រហែល ៤គីឡូម៉ែត្រទៅកោះកុងសាហ្វើរីវើល ។ រីឯតម្លៃវិញគឺចាប់ពីជាង ១០ដុល្លារ សម្រាប់បន្ទប់មានគ្រែ២ ។

២. Paddy’s Bamboo Guesthouse៖ ជាប្រភេទផ្ទះស្នាក់នៅបែបសាមញ្ញលក្ខណៈធម្មជាតិ បែបស្ងប់ស្ងាត់ ព្រមទាំងនៅមិនឆ្ងាយពីក្រុងខេមរៈភូមិន្ទនោះឡើយ ។ រីឯតម្លៃវិញពិសេសបំផុត គឺត្រឹមតែ ៧ ដុល្លារប៉ុណ្ណោះសម្រាប់ ២នាក់ ។

៣. Hula Hula៖ បឹងហ្គាឡូដែលជាប់ជាមួយឆ្នេរសមុទ្រ ប៉ាក់ខ្លុង ដែលមានចំងាយប្រមាណជា៩គីឡូម៉ែត្រពីក្រុងកោះកុង ។ ជាមួយទេសភាពដ៏ប្រណិត តែតម្លៃវិញចាប់ពី ១០ ដុល្លារប៉ុណ្ណោះសម្រាប់មួយបន្ទប់ ។

៤. សណ្ឋាគារណាតធីកោះកុង៖ ជាប្រភេទសណ្ឋាគារដែលមានចម្ងាយត្រឹមតែ២៦០ម៉ែត្រពីផ្សារដូង ទុង និង ជាង១គីឡូម៉ែត្រពីវិមានឯករាជ្យខេត្តកោះកុង ។ អាគារ បន្ទប់ ព្រមទាំងសម្ភារៈប្រើប្រាស់ប្រកបដោយផាសុកភាព ចំណែកឯតម្លៃគឺចាប់ពី ១៦ដុល្លារក្នុងមួយបន្ទប់ប៉ុណ្ណោះ ៕

Leave a Reply