ព្រាប សុវត្ថិ ទិញរថយន្តឱ្យកូនប្រុសទី ២ ថ្លៃកប់ក្ដោង គ្រាន់តែដឹងពីតម្លៃក៏ញាក់សាច់ដែរ អ្នកខ្លះ១ជីវិតរកមិនបានផង…..

សុវត្ថិ មុន្នី​នាគ កូនប្រុស​សំណព្វចិត្ត​របស់​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ បានបង្ហាញ​សមាជិក​ថ្មី​ដែលជា​រថយន្ត​ទំនើប​យ៉ាង​ថ្មី​សន្លាង​មួយគ្រឿង បង្កឱ្យមាន​ការភ្ញាក់ផ្អើល និង កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន ។ ​រថយន្ត​ទំនើប​របស់​កូនប្រុស​តារាចម្រៀង ព្រាប សុវត្ថិ រូបនេះ ម៉ាក Dodge Challenger SRT Demon ជា​ប្រភេទ​ឡាន​ប្រណាំង​ស័ក្ដិសម​បំផុត​ជាមួយ​យុវវ័យ ហើយ​បើ​ងាក​ទៅ​មើល​តម្លៃ​វិញ ដល់​ទៅ​ក្បែរ ១០ ម៉ឺន​ដុល្លារ​ឯណោះ​នៅ​សហរដ្ឋអាមេរិក តែបើ​តម្លៃ​នៅ​ស្រុក​ខ្មែរ​វិញ​ថ្លៃ​កប់​ក្ដោង​ប្រហែល​ខ្ទង់​ជាង ២០ ម៉ឺន​ដុល្លារ ។​

បើតាម​កំលោះ​សង្ហា សុវត្ថិ មុន្នី​នាគ បង្ហើប​តាមរយះបណ្ដាញ​សង្គម​បានឱ្យដឹងថា រថយន្ត​នេះ​ទើបតែ​មកដល់​ស្រុក​ខ្មែរ​នៅ​ថ្ងៃទី ១៥ សីហា ម្សិលមិញ​នេះ​ប៉ុណ្ណោះ ។ គេ​នៅ​ចាំបាន​ថា មួយរយះមុន​គ្រួសារ​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ បាននាំគ្នា​ទៅ​ច្រៀង​នៅ​សហរដ្ឋអាមេរិក ដោយ​កូនប្រុស​ទី ២ របស់លោក​ក៏បាន​ទម្លាយ​ពី​រឿង​ទិញ​រថយន្ត​នេះ​ម្ដង​រួចមកហើយ ដោយឡែក​ស្រាប់តែ​រំលង​មិន​ប៉ុន្មាន​ខែ លោក​ក៏​ក្លាយជា​ម្ចាស់​រថយន្ត​តម្លៃ​ខ្ពស់កប់ពពក​នេះ​តែម្ដង ។

Leave a Reply