នាខណៈកាលពីរសៀលថ្ងៃមិញនេះ ទី០៤ ខែធ្នូ ឆ្នាំ២០១៩ ក្រុមគ្រួសារមួយមានទុក្ខដ៏សែនក្រៀមក្រំជាទីបំផុត និងបានស្នើសុំទៅដល់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា រួមទាំងសម្ដេចកតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមមេត្ដាជួយដល់ក្រុមគ្រួសារគាត់ផង ព្រោះតែផ្ទះរបស់គាត់រស់នៅសព្វថ្ងៃនេះ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ និងត្រូវគេបិទផ្លូវមិនអោយចូលផ្ទះទៀតនោះទេ។
ក្នុងនោះដែរ បើយោងតាមរយៈកិច្ចសំភាសន៏របស់លោក K01 រួមជាមួយក្រុមគ្រួសាររូបនេះ បាននិយាយរៀបរាប់ទាំងអួលដើម ក និងទឹកភ្នែកស្រក់មិនដឹងខ្លួន ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”ផ្ទះដែលគាត់សាងសង់រស់នៅសព្វថ្ងៃនេះ នៅសល់ពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គេនឹងធ្វើរបងបិទផ្លូវទាំងសងខាងទាំងអស់ ដែលជាហេតុធ្វើឲ្យខ្ញុំមិនមានផ្លូវចេញទៅក្រៅបាននោះទេ ដូច្នេះហើយមានតែផ្លោះរបង ដើម្បីចូលផ្ទះ និងចេញទៅក្រៅហើយ ប៉ុន្ដែកូនស្រីរបស់ខ្ញុំ រួមទាំងចៅ ពួកគេមិនអាចផ្លោះរបងរួចនោះទេ ព្រោះថារបងនៅទីនេះខ្ពស់ៗខ្លាំងណាស់”។
អ៊ុំប្រុសរូបនេះ បានបន្ដទៀតថា៖”ខ្ញុំក៏បានចចារ សុំទិញដីគេដើម្បីធ្វើផ្លូវដើរដែរ ប៉ុន្ដែគេលក់ក្នុងតម្លៃថ្លៃកប់ពពក ដោយមួយម៉ែត្រតម្លៃ ២មុឺនដុល្លារ ហើយមួយម៉ែត្រនេះ គ្រាន់តែអាចជិះម៉ូតូចូលបានប៉ុណ្ណោះ និងតម្រូវអោយខ្ញុំកាត់ដីរបស់ខ្ញុំ ១ម៉ែត្របន្ថែមទៀតអោយគេ ទើបគេយល់ព្រម”។ បន្ថែមពីលើនេះ លោក K01 ក៏បានភ្ជាប់សារមួយឃ្លាទៀតថា៖”បីថ្ងៃទៀតទេ លោកពូអ្នកមិញកូនស្រីនឹងចៅ ត្រូវគ្មានផ្លូវដើរនោះទេ អាណិតណាស់ពេលនេះ តើបងប្អូនអាចជួយគាត់បានទេ”។
សូមទស្សនាវីដេអូខាងក្រោម
សូមទស្សនាវីដេអូខាងក្រោម
