អីយ៉ា​ ! ស្ងាត់ៗ គឹម លក្ខិណា ចេញមុខលើកទឹកចិត្ត អ្នកដឹកនាំ សោម ដូរ៉េ ក្រោយផ្ទុះការរិះគន់ MV «សុដន់ម៉ែ» (មានវីដេអូ)

តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង គឹម លក្ខិណា បានស្ងាត់ពីសិល្បៈឈឹងក្រោយបានទៅរស់នៅយ៉ាងមានក្តីសុខនៅក្រៅប្រទេសខណៈពេលដែលមហាជនជាច្រើន ពិតជាមានក្តីនឹករលឹកដល់រូបនាងយ៉ាងខ្លាំង។ក្រឡេកមកមើលMV «សុដន់ម៉ែ» ដែលច្រៀងដោយអ្នកនាងកាតុ បានផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះអ្នកដឹកនាំលោកសោមដូរ៉េជាមួយនឹងការតុបតែងខ្លួននៅក្នុងបទចម្រៀងដែលមើលទៅហាក់ដូចជាមិនសមរីឯចំណងជើងក៏មានមនុស្សមួយចំនួនមិនពេញចិត្ត។តែទោះជាយ៉ាងណាក្តីបទចម្រៀងនេះមានអត្ថន័យល្អ ដែលធ្វើឲ្យហ្វេនៗមួយចំនួនពេញចិត្តផងដែរ។
ជាមួយគ្នាស្រាប់តែលេចេញតារាស្រីអ្នកនាង គឹម លក្ខិណា ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារកន្លងមកនេះមិនធ្លាប់បានឃើញបង្ហាញជាមួយតារារួមជំនាន់ណាមួយនោះទេ។នាងបានចូលរួមធ្វើការលើកទឹកចិត្តដល់លោកសោម ដូរ៉េដែលកំពុងតែអន់ចិត្តចំពោះពាក្យរិះគន់របស់មនុស្សមួយចំនួន ជាហេតុធ្វើឲ្យលោករីករាយនៅក្នុងចិត្តយ៉ាងខ្លាំង៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply