មុខមាត់ស្អាតដូចតារា តែបែរជាមកធ្វើរឿងដែលសង្គមស្អប់ខ្ពើមបែបនេះសោះ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី…..

បញ្ហាគ្រឿ ងញៀ ន គឺជារឿងដ៏សំខាន់បំផុតមួយ ដែលប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី ព្រះរាជណាចក្រកម្ពុជា បានកំពុងតែយកចិត្ដទុកដាក់យ៉ាងខ្លាំង ហើយក្នុងមួយរយៈពេលខ្លីៗនេះ សមត្ថកិច្ចនៅតាមគ្រប់មូលដ្ឋាន និងគ្រប់ខេត្ដក្រុង បានបើកប្រតិបត្ដិការណ៏យ៉ាងក្ដៅគគុក ក្នុងការបង្រ្កាប់បទល្មើសគ្រឿ ងញៀ ន ទូទាំងប្រទេសតែម្ដង។

ទន្ទឹមនឹងនេះដែរ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះទិដ្ឋភាពនៃសកម្មភាពបើកប្រតិបត្ដិការណ៏យ៉ាងក្ដៅគគុក ក្នុងការចុះបង្ក្រាបទីតាំងកែច្នៃសារធាតុ ញៀ ន ដោយខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនបានមនុស្សចំនួន ៤នាក់។

ក្នុងនោះដែរ ស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រោយមួយថ្ងៃបន្ទាប់ពីបង្ក្រាបគ្រឿ ង ញៀ ន នៅក្នុងទឹកដីខណ្ឌបឹងកេងកង ថ្ងៃនេះបង្ក្រាបបានមួយករណីទៀតនៅច្បារអំពៅ។ បង្ក្រាបទីតាំងកែច្នៃសារធាតុ ញៀ នដោយខុសច្បាប់ នៅទីតាំងផ្ទះលេខ៤៧ ផ្លូវបេតុង ១១២ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០៤-ខែធ្នូ-២០១៩ ម៉ោង១០និង១០នាទី។

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង១០និង១០នាទី ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿ ង ញៀ ន ក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួល ផែនការងារប្រឆាំងគ្រឿ ង ញៀ ន រាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងដោយមានការសម្រប សម្រួលផ្លូវច្បាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរ ទីតាំងកែច្នៃសារធាតុ ញៀ ន ដោយខុសច្បាប់ខាងលើ។

(ផ្នែកតាមចម្លើយសារភាពជនសង្ស័យ០៤នាក់ (ប្រុស២នាក់,ស្រី ២នាក់) ដែលឃាត់ខ្លួនបាននៅចំណុចផ្ទះជួល សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី ០៣-ខែធ្នូ-ឆ្នាំ២០១៩ ម៉ោង២២និង៣០នាទី ដកហូតវត្ថុតាង ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿ ង ញៀ ន) ចំនួន ១០កញ្ចប់ធំ)។ ការឆែកឆេរនៅទីតាំងខាងលើរកឃើញ៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់, ក្រាមពណ៌ត្នោត ២០កញ្ចប់, សារធាតុរាវ ៣៨ដប, សារធាតុរាវពណ៌ខ្មៅ ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២), ឧបករណ៍ផលិតកែច្នៃមួយចំនួន, សារធាតុរាវពណ៌ស ១ប៊ីដុង។ វត្ថុតាងដកហូតពីទីតាំងខាងលើ ប្រគល់ជូនមន្ទីរប្រឆាំងគ្រឿ ង ញៀ ន ក្រសួងមហាផ្ទៃ ចាត់ការបន្ត”៕

Leave a Reply