រំភើបតែម្តង! U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ៣-1 ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងនៅស៊ីហ្គេម…..(មានវីដេអូស្តែងៗ)

ការប្រកួតកីឡាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប្រចាំពូល A បានបញ្ចប់ទៅហើយកាលពីអម្បាញ់មិញនេះ ដោយជាលទ្ធផល កម្ពុជា បានយុកឈ្នះ ម៉ាឡេស៊ី ក្នុងលទ្ធផល ៣ ទល់នឹង ១។ ខណៈដែលហ្វីលីពីន បានយកឈ្នះទីម័រដោយលទ្ធផល ៦ ទល់នឹង ១។ តាមរយៈលទ្ធផលនេះ បានធ្វើឱ្យកម្ពុជាបង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តា់ច់ព្រ័ត្រ ស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។

ដូចនេះកម្ពុជាគឺជាក្រុមលេខ២ប្រចាំពូល A ដែលនឹងត្រូវឡើងទោអង្គុយអ៊ុតមើលលទ្ធផលចាំប្រកួតជាមួយនឹងក្រុមលេខ១ក្នុងពូល B ដែលអាចជាវៀតណាម ឥណ្ឌូនេស៊ី ឫ ថៃ។ គួរបញ្ជាក់ដែរថា ឆ្លងកាត់៤ប្រកួតក្នុងពូល A នេះ កម្ពុជា ឈ្នះ២ ស្មើ១ និង ចាញ់១ មាន៧ពិន្ទុ ស៊ុតចូលគេ ១០គ្រាប់ គេស៊ុតចូល៤គ្រាប់ មានគ្រាប់ចំណេញ៦គ្រាប់។

Leave a Reply