ខ្លាំងបាត់! ស្រីស្អាតម្នាក់ ជិះម៉ូតូដើរលេងម្នាក់ឯងពីភ្នំពេញ ជិតដល់ព្រំដែនថៃ ឡើងសប្បាយកប់…..

ពិតជារឿងមួយគួរឱ្យសរសើរ ដែលនារីស្រស់ស្អាតម្នាក់ បានសម្រេចចិត្តដើរលេងម្នាក់ឯង ដោយជិះម៉ូតូប្រវែងជាង ៣០០គីឡូម៉ែត្រពីភ្នំពេញ ទៅកំពង់ឆ្នាំង ដល់ពោធិ៍សាត់ ជិតដល់ព្រំដែនថៃ ។ ក្រោយនារីម្នាក់ Puth Thida បានបង្ហោះពីបទពិសោធន៍ដើរលេងម្នាក់ឯងដោយជិះម៉ូតូនេះ បានធ្វើឱ្យអ្នកប្រើបណ្ដាញសង្គមនាំគ្នាចែករំលែកព្រោងព្រាតតែម្ដង ។ នាងបានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់នាង យ៉ាងដូច្នេះថា៖ «គឺថាចេញម៉ាTripនេះ..មានអ្នកសួរនាំច្រើនxD •ហ៊ានមេស?! •ម្នាក់ឯងមេន?! •តស៊ូរមេស?! •ដេកន្មានយប់….?!

95%ដែលមិនជឿរថាខ្ញុំទៅម្នាក់ឯង🛵💨 ភ្នំពេញ➡️កំពង់ឆ្នាំង➡️ពោធិ៍សាត(ភ្នំ១០០៥ ស្រុកវាលវែង)🔙 ខ្វះ30kmដល់ព្រំប្រទល់ថៃ វិលល្ងាច🔄300+kmសាច់ជិះ13-14ម៉ោង(ម៉ូតូគ្នាចាស់ៗxD).មានវគ្គជិះច្រលំផ្លូវទៅអូរសោម(កោះកុង)ទៀត😂ប្រៀវសាហាវ🥴ខាតជិត1hលេង💨 Finally solo trip បានសម្រេច😎 Believe me : គ្មានអីធំជាងតាំងចិត្តទេ …គោលដៅច្បាស់📍ជិះដោយតាំងចិត្ត ទីណាក៏អាចទៅដល់💫មិចបាច់ចាំតែមានcameraល្អ ម៉ូតូល្អ លុយច្រើននោះទេ..

ត្រឹមអ្វីដែលខ្លួនឯងធ្វើនេះអោយខ្លួនឯងសប្បាយចិត្តទៅ..គឺល្អបំផុតហើយ🍃☺️កុំចាំមានអ្វីៗគ្រប់យ៉ាងទើបចាប់ផ្តើមធ្វើអ្វីដែលខ្លួនឯងស្រលាញ់ ..♥️ឆ្លៀតពេល ធ្វើវាទាន់មានឪកាស 📸♥️បើគិតថាខ្លាចក្តៅ..ខ្លាចហុយ..ខ្លាចហត់..ខ្លាចគ្រោះថ្នាក់..ខ្លាចនោះខ្លាចនេះ អ្នកនឹងមិនដឹងទេថាពិភពលោកខាងក្រៅធំប៉ុនណ្ណាទេ »🌍។

Leave a Reply