សុំប្ដូរឈ្មោះពីគូសង្សារ​ មកគូជីវិត ចាស់ទុំដឹងឮទាំងសងខាង​ ពេលកន្លងមានមនុស្សជាច្រើនចាំសើចចំអក ឡកលើយ តែខ្ញុំពេញចិត្តណាស់សម្រាប់មនុស្សខ្ញុំជ្រើសរើស….

អ្វីទៅជាស្នេហ៍ពិត? មនុស្ស​គ្រប់គ្នាតែងតែប្រាថ្នាចង់បានស្នេហាពិត ទាំងមិនដឹងថា ស្នេហាពិត មានរូបរាង្គ និងលក្ខណៈបែបណានោះទេ​។ តាមពិត​ទៅ​ ស្នេហ៍​ពិត​ គឺជាស្នេហាដែលគ្មាន​លក្ខខណ្ឌ​ ហ៊ាន​តស៊ូ​ លះបង់​ ជំនះ​ អាចធ្វើ​ឲ្យ​មនុស្ស​មេីលលែងឃេីញ​ ស​ ខ្មៅ​ និងអាច​ធ្វើឲ្យមនុស្សមានភាពលំអៀងទៀតផង…​។ល។

ដោយ​ឡែក​ ក្រឡេក​មក​មើល​ពី​គូស្នេហ៍​មួយ​គូ​នេះ​វិញ​ ដោយសារ​តែ​ក្តីស្រលាញ់​ពិតមានចំពោះគ្នា​ បេីទោះបីជាមាន​បញ្ហាជាច្រេីនប៉ុណ្ណា​ ក៏ពួកគេនៅតែអាចតស៊ូដេីរទៅមុខជាមួយគ្នា​ ស្រលាញ់គ្នា​ ចាំដៃគ្នា​ មិន​បោះបង់​ចោល​គ្នា​ រហូត​ឈានដល់ការ​ភ្ជាប់ពាក្យ​ ដែលមានការ​ដឹងលឺពីចាស់ទុំទាំងសងខាង។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Still Smile ដែលត្រូវ​ជា​កូន​កំលោះ​ បានមានការ​រៀប​រាប់​យ៉ាង​​ដូច្នេះ​ថា៖«សុំប្ដូរឈ្មោះពីគូសង្សាមក គូរជីវិត ចាស់ទុំដឹងឮទាំងសងខាង។ ខ្ញុំពេញចិត្តនឹងមនុស្សដែរខ្ញុំជ្រើសរើស រយះពេលកន្លងមានមនុស្សជាច្រើនចាំសើចចំអក ឡកលើយ តែខ្ញុំពេញចិត្តណាស់សម្រាប់មនុស្សខ្ញុំជ្រើសរើស អគុណសម្រាប់ការតស៊ូរ»។

ជាមួយ​គ្នានេះ​ដែរ​ នារី​ជា​កូន​ក្រមុំ​ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ Jee Za បានបង្ហាញ​ពីអារម្មណ៍​រំភើប​ចិត្ត​ជាខ្លាំង​ និងបានមាន​ការ​លេីកឡេីង​យ៉ាង​ដូច្នេះថា៖​«ប្តូរពីពាក្យសង្សារ មកជាគូរដណ្តឹង អគុណសម្រាប់គ្រប់យ៉ាង ដែលអោយតម្លៃអូននឹងផ្តល់កិត្តយសអោយអូន​ ហេីយក៏អគុណដល់ម៉ាក់ប៉ាទាំងសងខាង»។

Leave a Reply