លេង Rules ជេរតែគ្នាសោះ ចេះស្រលាញ់គ្នាបានដល់ថ្ងៃហ្នឹងដែរ បេីរឿងបែកគ្នាវិញលេីស1000ដងទៀត​ តែ…..

សម័យបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប ជាពិសេស ទូរស័ព្ទដៃកាន់តែវិវត្តន៍ទៅមុខ ដែលមានលក្ខណៈជាស្មាតហ្វូន រីឯមនុស្សវិញមានលទ្ធភាពក្នុងការប្រើប្រាស់ស្ទើតែគ្រប់គ្នាទៅហើយ ហើយការលេងហ្គេម ក៏កាន់តែមានភាពងាយស្រួល ដោយពួកគាត់មិនចាំបាច់ចំណាយពេលវេលាដើម្បីទៅកន្លែង ដែលមានកុំព្យូទ័រ ដូចកាលពីមុនទៀតនោះឡើយ។

ជាមួយ​គ្នានេះ​ដែរ​ មនុស្សគ្រប់រូបដែល​កេីត​មកនេះ​ ប្រាកដ​ជា​មាន​គូស្រករ​រៀងៗខ្លួននៅពេលខាងមុខ ហើយចំពោះស្នេហាកើតចេញពីការស្រលាញ់គ្នា ​ស្រលាញ់ដោយចិត្តនឹងចិត្ត​ និង​ចេះ​យោគយល់​អធ្យាស្រ័យ​ដល់គ្នានោះ ច្បាស់​ណាស់​ ពួក​គេ​នឹងអាចរស់នៅជាមួយគ្នាបានយូរអង្វែង​ និង​មាន​សុភមង្គល​ជាក់ជា​មិន​ខានឡេីយ។

ដោយ​ឡែក​ ក្រឡេក​មកមេីល​ពី​គូស្នេហ៍​មួយ​នេះ​វិញ​ ដែលពួកគេទាំងពីរស្គាល់គ្នា​តាម​រយៈ​ហ្គេម​ Rule ដែលនេះគឺជា​និស្ស័យ​ស្នេហ៍​យ៉ាង​ពិតប្រាកដ​ ដោយអ្នក​ទាំងពីរបាន​លេងហ្គេម​ជាមួយ​អ្នក​រហូតក្លាយ​ជាសង្សារ​ តែបេីនិយាយពី​ឈ្លោះ​គ្នា​ និងបែកគ្នាវិញនោះ​ គឺមិនតិចដងនោះទេ​ ទម្រាំ​ឈាន​ដល់​គូដណ្ដឹង​នឹងគ្នា​ ដែលមានការ​ដឹងលឺពី​ចាស់ទុំ​ទាំង​សងខាង​។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ TaGii ដែលត្រូវ​ជា​កូន​ក្រមុំ​ បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖​ «លេង Rules ជេរតែគ្នាសោះ ចេះស្រលាញ់គ្នាបានដល់ថ្ងៃហ្នឹងដែរ បេីរឿងបែកគ្នាវិញលេីស1000ដងទៀត​ តែព្រោះតែសស់ចិត្តស្រលាញ់​ យេីងក៏វិលមករកគ្នាម្ដងទៀត ត្រូវគ្នាម្ដងនេះបងមកបំពេញពាក្យសន្យាបង អាយុគឺជាតួលេខ អរគុណដែលបងធ្វេីតាមសន្យា អរគុណម៉ាក់ប៉ាសងខាង»។

Leave a Reply