ក្រោយ​ពីមានការរិះគន់​​ឈុត​ប្រទីប​ផ្កា​ឈូក​ ស្រាប់តែ​ពេល​នេះ​ កញ្ញា​ ទេព​ បូព្រឹក្ស​ បន្ត​បង្ហាញ​ឈុតថ្មីរបស់ខ្លួន​ និងបានបង្ហោះសារថា……

បេីនិយាយពី​កញ្ញា​ ទេព​ បូព្រឹក្ស​ មានប្រិយមិត្ត​ជាច្រើន​បានស្គាល់​​រួច​មកហើយ​ ដែលរូប​នាង​គឺជា​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​ និងមាន​រូបសម្រស់​ស្រស់​សោភា​គួរឲ្យ​ស្រលាញ់​ ហេីយ​អ្វី​ដែល​ពិសេស​នោះ​ កញ្ញា​ ទេព​ បូព្រឹក្ស​ ជានិច្ច​ជាកាលក៏តែងតែ​ចុះធ្វេីកិច្ចការ​ងារ​មនុស្ស​ធម៌​នៅក្នុង​សង្គម​ជាច្រើន​ផងដែរ​។

ដោយ​ឡែក​ កាលពី​ថ្ងៃទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ កន្លងទៅ​ថ្មីៗ​នេះ​ ត្រូវ​នឹង​ថ្ងៃ​ទី​២​នៃ​ព្រះរាជ​ពិធីបុណ្យអុំទូក​ អកអំបុក​ និង​សំពះ​ព្រះខែ​ កញ្ញា​ ទេព​ បូព្រឹក្ស​ តារា​ចម្រៀង​ស្រី​ដ៏​ល្បី​ បាន​បង្ហាញ​នូវ​ឈុត​ប្រទីប​ផ្កា​ឈូក​របស់​ខ្លួន​យ៉ាង​ស្រស់ស្អាត​នៅ​លេី​ឆាកតន្ត្រី​ដ៏ធំ​មួយ​ ដែលធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​ ក៏ដូចជា​ហ្វេនអ្នកគាំទ្រ​របស់​ខ្លួន​ជាច្រើន​តែម្តង​ តែយ៉ាងនេះក្តី​ក៏នៅតែមាន​មតិ​មួយ​ចំនួន​បាន​ធ្វើ​ការ​រិះគន់​ផងដែរ។

ទន្ទឹម​នឹង​នេះ​ដែរ​ នៅ​មុន​នេះ​បន្តិច​ កញ្ញា​ ទេព​ បូព្រឹក្ស​ ក៏បាន​មានការ​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយ​មានការ​រៀប​រាប់​ថា៖​ «ឥឡូវថាឈុតផ្កាឈូកទៅផ្កាឈូក ចុះឈុតមេអំបៅនេះវិញយ៉ាងណាដែរ ខ្ញុំមិនហត់នឹងធ្វើទេ ឲ្យតែបងប្អូនហ្វេនៗសប្បាយចិត្ត នៅមានម៉ូតច្រើនទៀត ក្នុងឆ្នាំ2020នេះ»។

គូសបញ្ជាក់​ថា​ កញ្ញា​ ទេព​ បូព្រឹក្ស​ គឺជា​តារា​ចម្រៀង​មួយ​រូប​ ដែលតែងតែមាន​ឈុតសម្លៀកបំពាក់​បែប​ច្នៃប្រឌិត​ខ្ពស់​ និងមានក្បាច់រាំយ៉ាងទាក់ទាញ​ បូក​រួម​ជាមួយ​ភាព​សិចស៊ី​ និង​មាន​រូប​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ទៀត​នោះ​ កាន់តែ​ធ្វើ​ឲ្យ​រូប​នាង​ទទួល​បាននូវភាព​លេចធ្លោ​ ​និង​ការ​គាំទ្រ​ ក៏ដូចជា​មាន​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​នោះ។

Leave a Reply