បន្ទាប់ពីភ្ចាប់ពាក្យរួច នឹងមានរឿងរ៉ាវជាច្រើនកន្លងមក កញ្ញា​ ពេជ្រ​ សូលីកា​ រួម​ជាមួយ​គូដណ្ដឹង​ បានដឹកដៃគ្នាទៅ​លេង​ខេត្ត​សៀមរាប និងបានផ្តិតយក​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាតជាមួយគ្នា…..

កាលពី​ពេល​ថ្មីៗ​នេះ​ មហាជនជាច្រេីន​បានមានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ចំពោះ​ពិធីភ្ជាប់​របស់​កញ្ញា​ ពេជ្រ​ សូលីកា​ ជាមួយ​គូស្នេហ៍​​ ដែលបាន​ប្រារព្ធ​ធ្វើ​ឡើងកាលពី​ព្រឹកថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០១៩​នេះ ដែលបានរៀបចំ​យ៉ាង​អធិអធ័ម​ ក្រោមការដឹងឮពីបង​ប្អូន​សាច់​ញាតិ​ ចាស់ទុំទាំងសងខាង​ និងមានការចូលរួមពី​មិត្ត​ភ័ក្តិ​ក្នុង​និងក្រៅ​សិល្បៈ​ ក៏ដូចជា​​ភ្ញៀវ​កិត្តិយសជាច្រេីនរូបផងដែរ ។

ក្រោយ​ពី​កម្មវិធី​ដ៏​មាន​ជ័យ​មង្គល​នេះ​ ត្រូវ​បាន​បញ្ចប់​ទៅយ៉ាង​រលូន​រួចមក​ ក៏ស្រាប់​តែ​មាន​រឿង​រ៉ាវ​ទំនាស់​មួយ​​បានកេីតឡេីង​ ដែលជាការចេញមុខ​ហែកហួរ​ពីសំណាក់​អតីត​មិត្តភក្តិ​ជិតស្និទ្ធរបស់ខ្លួ​ន​ ធ្វើឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជុំវិញ​ករណី​នេះ​ដែរ​ ម្ចាស់​សាមុី​ខ្លួន​ កញ្ញា​ ពេជ្រ​ សូលីកា​ ក៏បាន​ចេញ​មុខ​ធ្វើ​ការ​បកស្រាយ​ទៅកាន់​មហាជន​តាម​រយៈ​អង្គភាព​សារព័ត៌មាន​ TVFB ផងដែរ​។

ដោយ​ឡែក​ ក្រឡេក​មកមេីល​ពី​ជីវិត​រស់នៅ​របស់​កញ្ញា​ ពេជ្រ​ សូលីកា​ រួម​ជាមួយ​គូដណ្ដឹង​ខ្លួន​ ដែលក្រោយពីបានភ្ជាប់ពាក្យរួច​ គឺបានបង្កេីតនូវ​ភាព​ផ្អែមល្ហែម​ជា​ច្រើន​រួម​គ្នា​ ដែលធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ ជាពិសេស​ហ្វេនអ្នកគាំទ្ររបស់ខ្លួន​ មានការ​ចាប់​អារម្មណ៍​ និង​លួច​ច្រណែន​ជាខ្លាំង​ជាមួយ​នឹង​ភាព​ល្អូកល្អឺន​របស់​អ្នក​ទាំង​ពីរ​។

យ៉ាង​ណា​មិញ​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ កញ្ញា​ ពេជ្រ​ សូលីកា​ រួម​ជាមួយ​គូដណ្ដឹង​ បានដឹកដៃគ្នាមានដំណេីរកម្សាន្តទៅ​កាន់ទឹក​ដី​អច្ឆរិយៈ​ខេត្ត​សៀមរាប​ ដោយបាន​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​មួយនេះ​យ៉ាង​ច្រើន​ ដោយមានការ​រៀបចំ​កន្លែង​សម្រាក​លំហែ​កាយ​នៅ​ក្បែរ​តំបន់​ប្រាសាទ​នានា​ផង​ដែរ​។ កុំ​ឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​ទាំងនេះ​ដូច​តទៅ​។

Leave a Reply