បងដឹកដៃអូនចូលរោងការយឺតបន្តិចហើយ តែមានក្ដីសុខធំៗដែលបងបំពេញបំណងអូនដែលមនុស្សស្រីគ្រប់រូបចង់បាន ចងចាំណាមានកូនមុនការមិនសំខាន់អ្វីសំខាន់គឺ…..!

ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍ គឺពិតជាព្រឹត្តិការណ៍ដ៏សំខាន់ខ្លាំងណាស់ សម្រាប់ជីវិតមនុស្សម្នាក់ៗ។ កាលពីសម័យមុន ឪពុកម្ដាយគ្រប់រូប ជាអ្នកទុកដាក់កូនចៅរួច ស្វែងរកគូស្រករអោយពួកគេ។ ប៉ុន្ដែមកដល់ពេល បច្ចុប្បន្ននេះវិញ យុវជន យុវតីខ្មែរ មួយចំនួន មានសេរីភាពក្នុងការជ្រើសរើសគូស្រកររបស់ពួកខ្លួនដែលស្រលាញ់ រួចធ្វើការស្វែងយល់ចិត្តគ្នា ទៅវិញទៅមក មុននឹងឈានដល់ការរៀប អាពាហ៍ពិពាហ៍។

ជាក់ស្ដែង ដូចកាលពីម្សិលមិញនេះ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នារីដ៏ស្រស់ស្អាតម្នាក់ បានសម្រេចបំណងប្រាថ្នារបស់ខ្លួនហើយ បន្ទាប់ពីខ្លួនបានរួមរស់នៅជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន ដោយមិនបានរៀបការតាមប្រពៃណី រហូតមានចំណងដៃកូនស្រីម្នាក់ថែមទៀតផង។ បើទោះជាយ៉ាងណាក្ដី អ្នកទាំងពីរមិនបានបំភ្លេចពាក្យសន្យាគ្នា និងគ្នានោះឡើយ នៅពេលណាមួយដែលអ្នកទាំងពីរអាចស្វែងរកលុយគ្រប់គ្រាន់នោះហើយ អ្នកទាំងពីរនឹងរៀបការបំពេញមុខមាត់ទៅតាមប្រពៃណីតែម្ដង។

ជាមួយនឹងគ្នានេះដែរ នារីជាភរិយា ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Mey Mey បានសរសេរប្រាប់ឱ្យដឹងថា៖”បងដឹកដៃអូនចូលរោងការយឺតបន្តិចមែន តែមានក្ដីសុខធំៗដែលបងបំពេញបំណងអូនដែលមនុស្សស្រីគ្រប់រូបចង់បាន អរគុណដែលបំពេញមុខមាត់គ្រួសារអូន ចងចាំណាមានកូនមុនការមិនសំខាន់អ្វីសំខាន់ខំដឹកដៃគ្នារកសុីយកលុយមករៀបការ ដេីម្បីជ័យមង្គលកូនហេីយនេះជាអ្វីដែលអ្នកនិយាយពីក្រោយយេីងចាញ់យេីង ស៊ូៗណានប់ៗ អរគុណម៉ាក់ប៉ាទាំងសងខាង Mrr da Rith”៕

Leave a Reply