ក្មួយស្រីខ្ញំុបញ្ចូលថ្មទូរស័ព្ទ ចំណាយ4ទៅ៥ម៉ែតពីកន្លែងដេក តែនៅផ្ទុះត្រូវទៀត សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាជាពិសេសកូនក្មេង….

ហ្វេសប៊ុក​ ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថាករណីផ្ទុះទូរស័ព្ទគឺតែងតែកើតមានជាហូរហែរនៅក្នុងប្រទេសកម្ពុជាហើយបានបង្ករជាគ្រោះថ្នាក់យ៉ាងខ្លាំងទៅលើជនរងគ្រោះពេលខ្លះអាចឈានដល់ការបាត់បង់ជីវិតថែមទៀតផង ព្រោះតែប្រើប្រាស់ទូរស័ព្ទដោយខ្វះការយល់ដឹង និងការប្រុងប្រយ័ត្ន។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សេន សាណាស់ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ធ្លាប់តែលឺតាមបណ្តាយពត៌មាន បែរប៉ះចៅខ្ញុំរស់នៅ ស្រុកក្រូចឆ្មា ខេត្ត ត្បូងឃ្មុំ កាលពីម៉ោង២យប់មិញ គឺក្មួយស្រីខ្ញំុបញ្ចូលថ្មទូរស័ព្ទ ចំណាយ4ទៅ៥ម៉ែតពីកន្លែងដេក តែនៅផ្ទុះត្រូវទៀត។សូមបងប្អូនប្រុងប្រយ័ត្នផងណា.! សូមឆាប់ជាណាចៅ.! ៕

Leave a Reply