ជួយស៊ែរផងបងប្អូន! ស្រីស្អាតម្នាក់ ប្រកាសជួយលោកតាដែលដើរពីកំពង់ចាម ទៅប៉ោយប៉ែត….(មានវីដេអូ)

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​មានការ​ចែកចាយ​នៅ​រូបភាព​របស់​លោក តា ដែល​បាន​ដើរ​បណ្តើរ​កង់​ជាមួយនឹង​ថ្នាំខ្មែរ​ពី​កំពង់ចាម ទៅ​កាន់​ប៉ោយ​ប៉ែ​ត កាលពី​ម្សិលមិញ​នេះ​។ ស្រាប់តែ​ពេល​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ​ថា So Nada បាន​សរសេរ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ថា“​ឡាន​តាក់ស៊ី នៅ​តាម​ផ្លូវ​បើ​ឃើញ​គាត់​ជួយ​ទទួល​គាត់​ឲ្យ​ជិះ​ផង​ថ្លៃ​ចំណាយ​ចាំ​គិត​ពី​ខ្ញុំ ហើយ​ជួយ​ទិញ​បាយ​ឲ្យ​គាត់​ពិសារ​ផង លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ពេល​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត 069478027 061977782 ជួយ​ផ្សព្វផ្សាយ​ផង​បង ឲ្យ​គ្រប់​គ្នា​ឃើញ​ផង​”​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ម្សិលមិញ​តាម​ការ​បង្ហោះ​របស់ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Oun Nut mini Foto បាន​សរសេរ​ថា “​ខ្ញុំ​បាន​សាកសួរ​គាត់​2-3​ម៉ាត់​ដែរ ដោយ​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ធ្វើ​ដំណើ​រ​ទៅ​ប៉ោយ​ប៉ែ​ត ដោយ​ដឹក​ដើ​ម​ថ្នាំ សម្រាប់​ព្យាបាល​ជម្ងឺ​ស​សៃ​អោយ​គេហើ​យ​ខ្ញុំ​ជិះ​តាម​ក្រោយ​គាត់ ដោយសារ​ឡាន​ម៉ូតូ​ច្រើ​ន ខ្លាច​គាត់​ដួល​ដោយ​ចៃដន្យ​ងាយ​នឹង​បាន​ជួយ​គាត់ ។

ចង្រៃ​អី​ព្រឹក​មិ​ញ​ខ្ញុំ​ភ្លេច​លុយ​នៅផ្ទះ គ្មាន​លុយ​ជាប់​ខ្លួន​សូ​ម្បី​មួយ​រយ​រៀល ។ រឿង​បែប​នេះ​ខ្ញុំ​ជួប​ច្រើន​រាប់​មិន​អស់​នៅ​ពេល​ខ្ញុំ​ទៅ​ថតរូប​ម្តង​ៗ ហេតុផល​នេះ​ហើ​យ​ទើប​ខ្ញុំ​ចង់​លក់​រូប​យក​លុយ​ចំនេញ​បាន​ជូន​ចាស់​ៗ ក្មេង​ៗ​ក្រីក្រ …”៕ សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply