ក្រោយពីកើតមានបញ្ហាកើតឡើងជាច្រើន កន្លងមកនេះ អ្នកនាង ធី សុវណ្ណថា សូមប្រកាសថា……!

មួយ​រយៈ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ មាន​ប្រិយមិត្ត​ជាច្រើន​បានមានការ​តាមដាន​អំពី​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និង​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ដែលចាប់​តាំង​ពី​ថ្ងៃ​រៀប​មង្គលការ​​របស់អ្នកទាំងពីររួចមក ក៏ស្រាប់​តែ​ផ្ទុះ​រឿងនារី​ម្នាក់​ឈ្មោះ​ ចរិយា​ បាន​ទូរស័ព្ទ​ទៅកាន់លោក​ ហេង​ ឡុង​ និង​បានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ រហូត​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

រហូត​មកដល់​ថ្ងៃនេះ​ រឿងរ៉ាវ​ស្នេហា​ត្រីកោណ​មួយនេះ​ គឺ​ត្រូវបា​ន​ទម្លាយ​ហេីយ​ ដោយកញ្ញា​ ចរិយា​ មិនមែន​ជា​ប្រពន្ធ​របស់​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ស្វាមី​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ដូចដែលខ្លួនធ្លាប់បានមានការ​អះអាង​កាល​ពី​កន្លង​ទៅ​នោះទេ​ ហើយ​ចំពោះ​មូលហេតុ​វិញនោះ​ មកពី​រូបនាង​មិនពេញ​ចិត្ត​ចំពោះ​អាដលខ្លួ​ន(អ្នក​នាង​ ធី​ សុវណ្ណ​ថា)​ ដែលមាន​ការ​ផ្លាស់​ប្ដូរ​ខ្លួន​ខុស​ពីមុន​ ដែលជា​យុវតី​ដ៏​ក្លាហាន​ និងលេចធ្លោនោះ។

បន្ថែម​ទៀត​នោះ​ កញ្ញា​ ចរិយា​ ក៏បាន​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ទៅកាន់​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និងលោក​ ផែ​ សុវណ្ណា​រិទ្ធ​ ផងដែរ​ ចំពោះ​ការខុស​ឆ្គង​មួយ​ពេល​ និងបានគិតមិនដល់រហូតបង្កជារឿង​ទៅជាបែបនេះ​ សង្ឃឹម​ថា​អ្នក​ទាំង​ពីរ​នឹង​យោគយល់​ចំពោះ​រូបនាង​ ក៏ដូចជា​អធ្យាស្រ័យ​ដល់​រូប​នាងផង។

ចំពោះ​រឿង​រ៉ាវ​ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​លោក​ ហេង​ ឡុង​ មានការ​ហួសចិត្ត​ជាខ្លាំង​ ក៏ដូចជា​មជ្ឈដ្ឋាន​មហាជន​ទូទាំង​ប្រទេស​ ដែលមានការនឹកស្មានមិនដល់ទាល់តែសោះ​ថា​វាអាចទៅរួចបា​នយ៉ាងណានោះ​ ខណៈដែល​រឿង​នេះ​ពាក់​ព័ន្ធ​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និងអាច​ឈា​នដល់​ជាប់​ពន្ធនាគារ​ ថែម​ទាំង​ត្រូវ​សងថ្លៃជំងឺចិត្តជាទឹកប្រាក់ដល់ទៅ​រាប់​មុឺន​ដុល្លារ​នោះ។

យ៉ាងណា​មិញ​​ អ្នក​នាង​​ ធី​ សុវណ្ណ​ថា​ ដែលនៅមុននេះ​បន្តិច​ ក៏បាន​មានការ​លើក​ឡើង​ថា​៖«សេចក្តីប្រកាស នាងខ្ញុំ​ សូមប្រកាសរំសាយ​ ពិធីកាត់ចំណងដៃ ដែលគ្រោងធ្វេី២០០តុ នៅភ្នំពេញ​ ចុងខែវិច្ឆិការនេះ​ សុំទោសភ្ញៀវកិត្តិយស​ អ៊ុំពូមីងបងប្អូនដែលរាប់អាន។ នាងខ្ញុំសុំសម្រាកសម្រួលអារម្មណ៍​ មួយរយៈសិន​ អរគុណ​ លោកប្តីដែលតែងនៅជិតខ្ញុំ​ជានិច្ច​… អរគុណ​ ពូមីង​បងប្អូន​ Comments ផ្តល់កម្លាំងចិត្តឲ្យខ្ញុំ​»។

Leave a Reply