ជំនួញ​ថ្មី​របស់​ ​សួស​ ​វី​សា​ ​និង​អនាគត​ស្វាមី​លេច​ជារូបរាង​មុន​ថ្ងៃ​រៀបការ​……!​

ពេលនេះ​ដែរ​ ជំនួញ​ថ្មី​របស់​តារាចម្រៀង​ ​សួស​ ​វី​សា​ ​និង​អនាគត​ស្វាមី​លោក​ ​ថម​មី​ ​បាន​ចេញ​ជារូបរាង​​បណ្តើរ​ៗ​ហើយ​ ​។​ ដើម្បី​ឱ្យ​ការ​រកស៊ី​កាន់តែ​ទាក់ទាញ​ពីសំណាក់​មហាជន​ និង​អ្នកគាំទ្រ​ ​សួស​ ​វី​សា​ ​បាន​យកឈ្មោះ​របស់​នាង ​និង​ គូ​ដណ្តឹង​ធ្វើជា​ស្លាកយីហោ​តែម្តង​ ​។​ ​សួស​ ​វី​សា​ ​បាន​ដាក់ឈ្មោះ​របស់​នាង​ថា «​T​&​S​ ​Fashion​» ​ដែល​មាន​ទីតាំងនៅ​ជិត​ផ្សារ​ម៉ាក្រូ​ ។​

​មានការ​លើកឡើង​ថា​ ​សួស​ ​វី​សា​ ​និង ​គូ​ដណ្តឹង​សម្រុក​ ​រៀបចំ​ហាង​ឱ្យ​រូច​រាល់​មុន​ថ្ងៃ​មង្គល​របស់​នាង​មកដល់​ ​។​ ​សម្រាប់​ដើមទុន​ចំនាយទៅលើ​មុខរបរ​មួយ​នេះ​ក៏​ច្រើន​គួរសមផង​ដែរ​ ​។​ ​គេ​មិនទាន់​ដឹង​ថា​ ​សួស​ ​វី​សា​ ​និង​រៀបចំ​ការ​សម្ពោធ​ហាង​របស់​នាង​នៅពេល​ណា​នោះ​ទេ​ ​។​ ​តារាចម្រៀងរូបនេះរំពឹងថាជំនួញរបស់នាង នឹងជោគជ័យ ។

មានការសរស់ើរថាពិតជាមិនធម្មតាមែនមួយគូនេះមុន នឹងសម្រេចចិត្តរៀបការពួកគេមានជីវភាពធូរធារសព្វគ្រប់ ដែលកន្លងមកពួកគេបានទិញផ្ទះរួមគ្នា និងរថយន្តមួយគ្រឿងម្នាក់ផងដែរ ។​គេ​ចាំ​បាន​ថា​ក្រោយ​ភ្ជាប់ពាក្យ​ភ្លាម​ ​សួស​ ​វី​សា​ ​និង​ ​ថម​មី​ ​បាន​បណ្តើរ​គ្នា​ចេញទៅ​ក្រៅប្រទេស​ជា​បន្ត​​បន្ទាប់​ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មិនមែន​ជា​ការ​ដើរកម្សាន្ត​នោះ​ទេ​ ​។

​ ​ពួកគេ​ទៅ​មើល​អីវ៉ាន់​សម្រាប់​ជំនួញ​ ​តែប៉ុណ្ណោះ​ ​។ យ៉ាងណាមិញ​ ​ក្រោយ​ហាង​ដំណើរការ​រួចរាល់​ ​សួស​ ​វី​សា​ ​និង​មាន​ពេលវេលា​បន្ទំ​ស្បែក​ដើម្បី​ត្រៀម​ធ្វើ​ជា​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​នៅក្នុង​ខែ វិច្ឆិកា​ខាងមុខនេះ​ ​៕​

Leave a Reply