ស្ទើរតែស្រក់ទឹកភ្នែក! បើទោះជាភរិយាលាចាកលោកនេះអស់ពេលយូរហើយក៌ដោយ តែនាយ ហុងដា នៅតែធ្វើរឿង១នេះដែរគឺ…

ភ្នំពេញ៖​ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ទោះបីជាភរិយាមិននៅជិតអស់ពេលជាច្រើនឆ្នាំមកនេះយ៉ាងណាក្តី ក៏ប៉ុន្តែលោកនៅតែបង្ហាញនូវការចងចាំ និងក្តីនឹករលឹកចំពោះភរិយាជានិច្ច នៅលើបណ្តាញសង្គមហ្វេសប៊ុក ជា​មួយនឹងការបង្ហោះនូវរូបភាពដ៏មានក្តីសុខរបស់ខ្លួន និងភរិយាកាលនៅរស់។ដូចប្រិយមិត្តជាច្រើនពិតជាដឹងហើយថា មកទល់នឹងពេលនេះតារាកំប្លែងប្រុសនាយហុងដា នៅតែមិនទាន់ដាច់ចិត្តជាមួយនឹងភរិយាដែលបានចែកឋានទៅអស់ពេលជាច្រើនឆ្នាំ ចោលខ្លួន និងកូនស្រីជាទីស្រលាញ់។

ជាក់ស្តែងកាល ពីពេលថ្មីៗនេះ លោកក៏បានធ្វើការបង្ហោះរូបភាពមួយសន្លឹក ពោរពេញដោយសា្នមញញឹម ជាមួយនឹងសារដ៏មានអត្ថន័យថា៖ «ស្នាមញញឹមដែលមិនប្រែប្រួល»។តាមរយៈសារ និងរូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួល នៅក្នុងចិត្តខ្លាំង ព្រោះមើលទៅហាក់ដូចជានៅស្រស់ៗ ភរិយារបស់លោកមិនទាន់បាត់បង់ជីវិតយ៉ាងដូច្នោះ ដោយសារតែលោកនៅតែបង្ហាញរូបភាពបែបនេះ ដោយក្តីនឹកជានិច្ច នៅលើបណ្តាញសង្គម៕

Leave a Reply