ស្ងាត់ៗ Dome Pakorn បង្ហាញវត្តមាន លើទឹកដីសៀមរាប ផ្អើលអស់ហ្វេនៗ……..!

សៀមរាប៖ កាលពីពេលថ្មីៗនេះ លោក Dome Pakorn ដែលជាតារាសម្ដែងប្រុស និងពិធីករ ដ៏ល្បីល្បាញ ប្រចាំប្រទេសថៃ បានលេចវត្តមានក្នុង ទឹកដីប្រទេសខ្មែរ បង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗយ៉ាងខ្លាំង។ក្នុងនោះដែរ សម្រាប់ការអញ្ជើញមក ប្រទេសកម្ពុជា លើកនេះដែរ Dome បានឆ្លៀតពេលទៅកម្សាន្តនៅខេត្តសៀមរាប ដែលសម្បូរទៅដោយប្រាសាទបុរាណខ្មែរ និងសម្បត្តិវប្បធម៌នានាជាច្រើនទៀតដែរ។

ជាពិសេស យោងតាមគណនីអ៊ីនស្ដារក្រាមរបស់ Dome ក៏បានបង្ហោះរូបភាព ជាច្រើនសន្លឹក បង្ហាញតាំងពីពេល មកដល់ដំបូង ព្រមទាំងមិនភ្លេចក្នុងការផ្ដិតយករូបភាព​ នៅខាងមុខអង្គរវត្ត អមដោយទេសភាព ស្រស់ត្រកាលនោះទេ។ដោយឡែក បើនិយាយពីហ្វេនៗវិញ គ្រាន់តែដឹងថា Idol របស់ខ្លួនមានវត្តមាននៅលើប្រទេសកម្ពុជាបែបនេះ ក៏បានចែករំលែកតគ្នា និងបញ្ចេញមតិចង់ជួបលោក Dome ផ្ទាល់គ្រប់គ្នាតែម្ដង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Leave a Reply