ស្រស់​ស្អាត​ខ្លាំង​ណាស់​ កូនស្រី​ ​ភិន​ ​សុ​ដា​លីស​ ​ក្នុង​ថ្ងៃខួបកំណើត​អាយុ​ ​៣​ ​ឆ្នាំ​……!

ក្នុ​ងនាម​ជា​អ្នកម្តាយ​ហាយ​សូរ ​តារា​សម្តែង​ ​ភិន​ ​សុ​ដា​លីស​ ​បាន​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​អាយុ ​៣​ ​ឆ្នាំ​ ​ឱ្យ​កូនស្រី​តែមួយ​របស់​ខ្លួន​យ៉ាង​កក់ក្តៅ ​និង​ ប្រកបដោយភាពរីករាយ​ ដោយមានការចូលរួមអ្នកសិល្បៈ និង ភ្ញៀវជាច្រើន​ ​។​ ​ជា​រៀងរាល់​ឆ្នាំ​ ​ភិន​ ​សុ​ដា​លីស​ ​តែង​រៀបចំ​ពិធី​ខួ​បកំណើត​ឱ្យ​កូនស្រី​សំណព្វ​របស់​ខ្លួន​គឺ​ ​Katherina​ ​មិនដែល​ខាន​នោះ​ទេ​ ហើយ​សម្រាប់​ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ គ្រាន់តែពិសេសជាងឆ្នាំមុខបន្តិច ដោយនាង​បាន​តុបតែង​ខ្លួន​ឱ្យកូន និង ខ្លួនឯងយ៉ាង​ស្រស់​ស្អាត​​ដូច​តុក្កតា​នៅក្នុង​រឿង ​ដែល​សូម្បីតែ​អ្នកចូលរួម​ក៏​មានការ​តុបតែង​ខ្លួ​នប្លែ​កៗ​ផង​ដែរ​ ​។

​ខួបឆ្នាំនេះកូនស្រី​ ​ភិន​ ​សុ​ដា​លីស​ មានអាយុ ៣ ឆ្នាំហើយ រីឯសម្រស់នាងតូចទៀតសោត ក៏កាន់តែ​ស្អាត ​និង ​គួរ​ឱ្យ​ស្រឡាញ់​ ​។​មានការ​សរសើរ​ថា​ ទោះបី​មមាញឹក​ជាមួយនឹង​ការងារ​ជាច្រើន​ក៏​ពិតមែន តែ​ ​ភិន​ ​សុ​ដា​លីស​ ​តែង​ចំណាយពេល​ផ្តល់​ការ​ស្រឡាញ់​ និង ​ភាព​កក់ក្តៅ​ដល់​កូនស្រី​ជានិច្ច​ ​។​ ​ពិតជា​អ្នកម្តាយ​រឹងមាំ​ដែលរហូតមកដល់ពេលនេះ ភិន សុដាលីស មិនទាន់គិតគូររឿងរៀបការ ខណៈលោក ប៉ែន ចំរ៉ុង គ្រោងចូលរោងការនៅក្នុងខែវិច្ឆិកាខាងមុខនេះ ៕​

Leave a Reply