គួរឱ្យសរសើរ អ្នកគាំទ្រជិត ៥ ម៉ឺននាក់ ដើរប្រមូលសំរាមគ្មានសល់មួយបៀក ក្រោយការប្រកួតចប់…..!

តាមរបាយការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី អ្នកចូលរួមគាំទ្រក្នុងការប្រកួតវគ្គជម្រុះ FIFA WORLD CUP 2022 នៅពហុកីឡដ្ឋានជាតិ គឺមានចំនួន ៤ ម៉ឺន ៥ ពាន់នាក់ ។ បន្ទាប់ពីបញ្ចប់ការប្រកួតគេសង្កេតឃើញអ្នកគាំទ្រភាគច្រើនជាអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា បាននាំគ្នាដើរប្រមូលសំរាមគ្រប់ច្រកល្ហកក្នុងបរិវេណកន្លែងអង្គុយ និង ពហុកីឡាដ្ឋានទាំងមូល ដោយគ្មានសល់សំរាមអ្វីបន្តិចឡើយ ដោយនេះបានសរបញ្ជាក់ឱ្យឃើញថា អ្នកគាំទ្របាល់ទាត់កម្ពុជាចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិតមកស្រឡាញ់បរិស្ថាន ក៏ដូចជាគាំទ្រក្រុមកីឡាបាល់ទាត់ជាតិកាន់តែខ្លាំងក្លាជាងមុន ។ រំឭកផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវបារ៉ែន ដោយលទ្ធផលដ៏គួរឱ្យសោកស្តាយបំផុត ១ ទល់នឹង ០ នៅនាទីទី​ ៧៧ ៕

Leave a Reply