អាសូរណាស់លោកអើយ! ប៉ែន ចំរ៉ុង អំពាវនាវដល់សប្បុរសជនឲ្យជួយក្មេងអាយុ៨ឆ្នាំ កើតជម្ងឺមហារីកសួតធ្ងន់ធ្ងរ រហូតក្លាយជាមនុស្សរុក្ខជាតិមួយកំណាត់ខ្លួន…(វីដេអូ)

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកតារាសម្តែងលោក ប៉ែន ចំរ៉ុង បានបង្ហោះបង្ហាញនូវក្មេងប្រុសឈ្មោះ សុជាតិ អាយុ៨ឆ្នាំដែលកំពុងតែមានជម្ងឺមហារីកសួត រហូតស្ពឹកមួយកំណាត់ខ្លួនកម្រើកមិនបាន។ យោងតាមការសម្ភាសន៍ ម្តាយក្មេងរងគ្រោះបានឲ្យដឹងថាខ្លួន មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ដោយជម្ងឺកូនប្រុសទើបតែចាប់ផ្តើមធ្វើទុក្ខ ក្នុងខែកញ្ញានេះ ដោយកំពុងតែមានជីវភាពខ្វះខាតខ្លាំងពេកមានតែអំពាវនាវដល់សប្បុរសជនឲ្យជួយជំនួយជាបន្ទាន់។ដោយលោក ប៉ែន ចំរ៉ុង បានសរសេររៀបរាប់ថា៖ “ភាពជាម្តាយឪពុក តែងស្រលាញ់អាណិតកូន កូនជាវត្ថុមានតំលៃដែលមិនអាចកាត់ថ្លៃបាន។ ពេលឃើញកូនដេកស្តូកស្តឹងមិនកំរើកមិននិយាយ រហូតក្លាយជាមនុស្សរុក្ខជាតិមួយកំណាត់ខ្លួនទាំងខ្លួនគ្មានលទ្ធភាពជួយ ហើយថែមទីទល់ក្រថែមទៀត តើអ្នកណាយល់ពីអារម្មណ៍មួយនេះ? អាណិតក្មួយប្រុសកើតមហារីកសួតកំពុងត្រូវការសង្រ្កោះនិងជំនួយជាបន្ទាន់ បើពុកម៉ែបងប្អូនមានបំណងចង់ជួយដល់ក្មួយប្រុស សូមទំនាក់ទំនងទៅម្តាយគាត់ផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៩៧ ៦៨៣ ៦៩៣ ៩ សូមអរគុណទុកជាមុន”៕ 

Leave a Reply