ចិត្តល្អណាស់! ស៊ីន យូប៉ិន សន្យាថានឹងដកលុយការងារ ៣០% ជួយកុមារកម្ពុជា និង មន្ទីពេទ្យគន្ធបុផ្ផា…!

ភ្នំពេញ៖ក្រោយពីវិរៈបុរសវេជ្ជបណ្ឌិតចិត្តធម៌ បេអាត រីចន័រ ដែលធ្លាប់ជួយសង្រ្គោះកុមារកម្ពុជា នៅមន្ទីពេទ្យគន្ធបុផ្ផាបានលាចាកលោកយើងនេះទៅ  មានតារាសម្ដែងស្រីសាច់សខ្ចី ស៊ីន យូប៉ិន បានធ្វើអោយអ្នកគាំទ្រភ្ជាក់ផ្អើលជាខ្លាំង ខណ្ឌពេលដែលគោរពលាវិញ្ញាណខន្ខវិរៈបុរសនៃកុមារកម្ពុជាជាលើកចុងក្រោយ។​ ដោយនាង ស៊ីន យូប៊ិន បានបង្ហើបពាក្យសន្យានៅមុខទស្សនិជនថានឹងដកលុយ៣០%នៃចំណែកការងារ ទៅបរិច្ចាគដល់មន្ទីពេទ្យគន្ធបុផ្ផាដើម្បីសង្រ្គោះកុមារកម្ពុជា ទឹកប្រាក់ទាំងអស់និងធ្វើការប្រគល់ជូនជារៀងរាល់ចុងឆ្នាំម្តង ។នេះជាការចូលរួមចំណែកដ៏តូចមួយ របស់ស៊ីន យូប៊ីន ក្នុងការបំពេញបំណងប្រាថ្នារបស់លោកDr  ដែលបន្ដ«លោកចង់សង្គ្រោះកុមារកម្ពុជាដោយស្មោះអស់ពីចិត្ត» ។

Leave a Reply