ស្ងាត់ៗ!! កំពូលតារាចម្រៀងដ៏ល្បីលោក ព្រាប សុវត្ថិ ជះលុយរាប់ម៉ឺនដុល្លារ បើកក្រុមហ៊ុនដ៏ធំមួយ បន្ទាប់ពី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដែលតារាចម្រៀងល្បីៗជាច្រើនដួង កំពុងតែជួបប្រទះបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួន និងគ្រួសារផងនោះ ព្រោះតែរងនូវវិបត្តិនៃជំងឺកូវីដ-១៩ផ្ទុះឡើង ងាកមកមើលកំពូលតារាចម្រៀង ព្រាប សុវត្ថិ ឯណេះវិញ បែរជាជះលុយរាប់ម៉ឺនដុល្លារ បើកក្រុមហ៊ុនមួយយ៉ាងធំ ហើយគ្រប់គ្រងដោយខ្លួនឯងផ្ទាល់បន្ថែមទៀត បន្ទាប់ពីការងារចេញបទចម្រៀង ក្នុងផលិតកម្ម Galaxy Navatra ហាក់ថមថយបន្តិច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុនដែលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើជាស្ថានិក និងជានាយកប្រតិបត្តិគ្រប់គ្រងផ្ទាល់នេះ មានឈ្មោះថា «ព្រាប សុវត្ថិ អ៉ីនវែសមែន» ដោយផ្ដោតសំខាន់លើវិស័យអចលនទ្រព្យ ខណៈក្រុមហ៊ុននេះ បានក្លាយជាជំនួញមួយ ដាច់ដោយឡែកពីការងារសិល្បៈ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបតែពេលនេះ លោកហាក់ដូចជារយាលពីការងារសិល្បៈ ទើបងាកមកពង្រឹងឡើងវិញ និងរៀបចំឲ្យល្អប្រសើរជាងមុន។ ទោះបីជាយ៉ាងណា តារាចម្រៀង ព្រាប សុវត្ថិ មិនបានប្រាប់លំអិតលើគម្រោងទុនវិនិយោគបើកក្រុមហ៊ុននេះទេ ដោយលោកគ្រាន់តែបង្ហើបយ៉ាងខ្លីថា «អស់ច្រើនគួរសម»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាចម្រៀងដែលនៅតែក្ដោបក្ដាប់ប្រជាប្រិយភាពពេញដៃ ព្រាប សុវត្ថិ បានអះអាងថា ក្រុមហ៊ុន «ព្រាប សុវត្ថិ អ៉ីនវែសមែន» មិនបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះទេ ពោលគឺគ្រាន់តែទទួលបានគោលការណ៍ ណែនាំបន្ថែមពីយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា ការងារគ្រប់គ្របក្រុមហ៊ុនផ្ទាល់ខ្លួននេះ គឺពុំមានផលប៉ះពាល់ដល់វិស័យសចម្រៀងរបស់លោក ក្នុងផលិតកម្ម Galaxy Navatra នោះទេ ពោលគឺដាច់ដោយឡែកពីគ្នា ហើយក៏ជាសារមួយសម្រាប់ដល់អ្នកសិល្បៈគ្រប់រូប គួរតែមានជំនួញរកស៉ីរឹងមាំផ្សេងមួយ ក្រៅពីការងារសិល្បៈ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ព្រាប សុវត្ថិ បានបង្ហើបបន្តទៀតថា ក្រុមហ៊ុន «ព្រាប សុវត្ថិ អ៊ិនវេសមែន» គឺជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យធំមួយ។ ក្រុមហ៊ុនបើកដំណើរការយូរមកហើយ ប៉ុន្តែថ្មីៗនេះ លោកទើបនឹងធ្វើការផ្សព្វផ្សាយកាន់តែធំ ខណៈ ទីតាំង គឺសិ្ថតតាមបណ្ដោយផ្លូវ៤២ ជិតវត្តបែកចាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្នលោកកំពុងសិក្សា វិនិយោគលើគម្រោងមួយចំនួន ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤២នេះតែម្ដង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply