ព្រះអើយ! អ្នកម្ដាយសាច់ចាំអាយុ ៥៣ ឆ្នាំហើយ ឈរថតជាមួយកូន ច្រឡំស្មានតែសង្សារ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​លេង​តាម​បណ្ដាញ​សង្គម ក្រោយ​ថ្មីៗ​នេះ រូប​នាង​បាន​ធ្វើ​ការ​បង្ហោះ​រូបភាព​របស់​នាង និង​ស្វាមី​លើ​បណ្ដាញ​សង្គម Instagram ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល ដោយ​គិត​ដំបូង​ថា ស្មាន​តែ​ជា​កូន និង​ឪពុក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង Puspa Dewi ជា influencer ម្នាក់​មក​ពី​ក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី ដែល​ទទួល​បាន​ភាព​ល្បីល្បាញ និង​កោត​សរសើរ​លើ​រូប​សម្រស់​មិន​ចេះ​ចាស់​របស់​នាង ។ បច្ចុប្បន្ន រូប​នាង​មាន​អាយុ ៥៣ ឆ្នាំ​ហើយ ប៉ុន្តែ​រូប​សម្រស់​នាង ស្រស់​ស្អាត​ខ្លាំង ប្រៀប​ដូច​យុវវ័យ​អាយុ​ខ្ទង់ ២០ ឆ្នាំ ដូច្នោះ​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​វ័យ ២០ ឆ្នាំ រូប​នាង​បាន​រៀបការ​នឹង​ស្វាមី​អាយុ ៥៦ ឆ្នាំ ហើយ​ក្រោយ​រួមរស់​ជាមួយ​គ្នា​អស់​ពេល ២៦ ឆ្នាំ ពួកគេ​ទទួល​បាន​កូន​ប្រុស​ចំនួន ២ នាក់ រួម​ទាំង​ចៅ​ប្រុស​ម្នាក់​ជា​ចំណង​ដៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​នោះ រាល់​ពេល Puspa ថត​បង្ហោះ​រូប​ជាមួយ​កូន​ប្រុស​អាយុ ២៤ ឆ្នាំ​របស់​នាង ពួកគេ​តែង​តែ​ត្រូវ​បាន​មហាជន​ភាគច្រើន​យល់​ច្រឡំ​ថា ជា​គូ​ស្នេហ៍ ដោយសារ​តែ​រូប​សម្រស់​របស់​នាង​ក្មេង​ស្រស់​ស្អាត ប្រហែល​នឹង​កូន​របស់​នាង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សារព័ត៌មាន China Press បាន​ឲ្យ​ដឹង​ថា Puspa អាច​រក្សា​រូប​សម្រស់​ឲ្យ​នៅ​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​បែប​នេះ គឺ​ដោយ​សារ​តែ​ការ​ចូលចិត្ត​ហាត់​ប្រាណ និង​របប​អាហារ​របស់​នាង ។ ស្ត្រី​រូប​នេះ តែង​តែ​មាន​ចំណង់​ចំណូល​ចិត្ត​លើ​ផ្នែក​កីឡា ចាប់​តាំង​ពី​នាង​រៀន​ថ្នាក់​មធ្យម​សិក្សា​មក​ម្ល៉េះ ៕

Leave a Reply