ឥទ្ធិពល Lisa ! គ្រាន់ធ្វើបែបនេះសោះ ប្រហិតចង្កាក់នៅបូរីរ៉ាំ លក់ដាច់ចាប់មិនឈ្នះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ជា​អ្នក​គាំទ្រ​តារា​ចម្រៀង Lisa សមាជិក​ក្រុម BLACKPINK ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា តារា​ស្រី​រូប​នេះ បាន​កើត និង ​ធំ​ធាត់​លើ​ទឹកដី​ខេត្ត បូរីរ៉ាំ ប្រទេស​ថៃ។ ជា​ការ​សោកស្ដាយ ដោយសារ​តែ​វិបត្តិ​កូវីដ-១៩ ទើប​ធ្វើ​ឱ្យ​តារា​ស្រី​រាង​តូច​ច្រឡឹង​រូប​នេះ មិន​អាច​វិល​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​បាន​រយៈពេល​ជិត ២ ឆ្នាំ​មក​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​យ៉ាង​ណា Lisa មិន​បាន​ទៅ​ស្រុក​មែន ប៉ុន្តែ​នាង​នៅ​តែ​អាច​ជួយ​សម្រួល​ជីវភាព​របស់​អ្នក​ស្រុក​ភូមិ​​នៅ​ខេត្ត​របស់​នាង​បាន​មួយ​កម្រិត​ធំ​ដែរ។ កាល​ពី​សប្ដាហ៍​មុន Lisa បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​របស់​ថៃ​មួយ​ហៅ​ថា «Woody Show»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​កម្មវិធី​នោះ នាង​បាន​និយាយ​ជជែក​ជុំវិញ​បទ​ចម្រៀង​ទោល​ដំបូង​របស់​ខ្លួន ដោយ​ស្រប​ពេល​នោះ ពិធីករ​ក៏​បាន​ទាញ​សំណួរ​ចូល​ដល់​រឿង​ស្រុក​កំណើត​របស់​នាង រួម​មាន​ទាំង​សួរ​ពី​អាហារ​ដែល Lisa នឹង​ឃ្លាន​ចង់​ញ៉ាំ​បំផុត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណួរ​មួយ​ក្នុង​ចំណោម​នោះ ពិធីករ​ប្រុស​ឈ្មោះ​ Woody បាន​លើក​សួរ​ថា ៖ «ខ្ញុំ​ធ្លាប់​ឮ​ពី​នរណា​ម្នាក់​ប្រាប់​ទេ ថា​នាង​នឹង​ឃ្លាន​ចង់​ញ៉ាំ​ប្រហិត Yeun Kin មែន​ទេ?»។ មិន​បង្អង់​យូរ រំឭក​ដល់​អាហារ​សំណព្វ​ចិត្ត​ខ្លួន​ផង Lisa ក៏​បាន​តប​វិញ​ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ប្រហិត​នឹង​គេ​ពេញ​និយម​ណាស់។ ឱ្យ​តែ​ពេល​ទៅ​ដល់​ស្ថានីយ​រថភ្លើង​បូរីរ៉ាំ គ្រប់​គ្នា​តែង​តែ​ទិញ​ញ៉ាំ​ហើយ។ អ្វី​ដែល​ពិសេស​នោះ​គឺ ទឹក​ជ្រលក់​របស់​វា គឺ​រសជាតិ​មាន​តែ​នៅ​បូរីរ៉ាំ​ទេ។ កន្លែង​ហ្នឹង​គឺ​ឆ្ងាញ់​ណាស់។ យើង​មិន​អាច​រក​បាន​រសជាតិ​ហ្នឹង​នៅ​កន្លែង​ផ្សេង​ឡើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​រៀបរាប់​ត្រឹម​ប៉ុណ្ណឹង ឥទ្ធិពល Lisa បាន​សាយ​ដល់​ប្រទេស​ថៃ ដែល​ធ្វើ​ឱ្យ​មហាជន​អ្នក​គាំទ្រ​ជាច្រើន​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ផ្សេង​ៗ នាំ​គ្នា​កុម្ម៉ង់​ទិញ​ប្រហិត​ចង្កាក់​នៅ​ខេត្ត​បូរីរ៉ាំ យ៉ាង​លើសលប់​ចាប់​មិន​ឈ្នះ ដើម្បី​ចង់​សាក​ឱ្យ​ដឹង​រសជាតិ​ប្រហិត​ដូច​ដែល Lisa បាន​រៀបរាប់៕ ប្រភព៖ Koreaboo

Leave a Reply