កូនមាសកូនពេជ្រ! មិនមែនថ្ងៃពិសេស តែ តូតា ទិញគ្រឿងមាសទាំងឈុតជូនម្តាយ គួរឱ្យសរសើរ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកមហាជននិយមតានដានជីវិតឯកជនរបស់តារាស្រី ម៉ាក សែនសូនីតា ហៅ តូតា ប្រាកដជាធ្លាប់បានដឹងមកហើយ ពីការរស់នៅក្នុងជីវិតហ៊ឺហារក្រៅពីអាជីពសិល្បៈ ក្នុងនាមជាថៅកែស្រីម្ចាស់ហាងគ្រឿងអលង្ការ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ ក្រោយពីរៀបការសាងគ្រួសារទទួលបានចំណងដៃកូនប្រុសរួចហើយនោះ តូតា ក៏កំពុងធ្វើឱ្យគ្រប់គ្នាច្រណែននឹងវាសនារបស់នាង ដែលទទួលបានសុភមង្គល មានស្វាមីពូកែយល់ចិត្ត ធ្វើរឿងផ្គាប់ចិត្តនាងជាមួយកាដូមានតម្លៃជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើនិយាយពីតារាស្រី តូតា វិញ មហាជនអ្នកគាំទ្រ ក៏តែងសង្កេតឃើញដែរថា បើទោះជានាងតែងទទួលបានកាដូជារឿយៗពីស្វាមីបណ្តូលចិត្តក្តី ប៉ុន្តែ តូតា ក៏មិនភ្លេចឡើយពីព្រះរស់របស់ខ្លួន សូម្បីឪពុកម្តាយក្មេក ក៏តារាស្រីរូបនេះតែងតែផ្គាប់ចិត្ត គោរពលោកទាំង ៣ និង តែងរៀបចំជូនកាដូឱ្យលោកសប្បាយចិត្តផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ តូតា បានបង្ហាញការចាប់អារម្មណ៍ជាមួយនឹងវីដេអូអ្នកម្តាយបង្កើតរបស់នាង ដែលកំពុងតែសើចក្អាកក្អាយទទួលបានកាដូគ្រឿងអលង្ការមាសទាំងឈុត ពីកូនស្រីច្បង គឺអ្នកនាង តូតា នេះឯង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូនោះដែរ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានលើកឡើងថា តូតា ពិតជាកូនស្រីល្អ កតញ្ញូខ្លាំង ដោយនាងមិនត្រឹមតែគោរពដឹងគុណអ្នកម្តាយបង្កើតតែម្យ៉ាងនោះទេ គឺនាងតែងតែធ្វើឱ្យលោកមានសេចក្តីសុខ ភាពកក់ក្តៅ ផ្តល់ពីកូនជាទីស្រឡាញ់ ដូចដែលលោកបានមើលថែចិញ្ចឹមបីបាច់នាងតាំងពីតូចយ៉ាងដូច្នោះដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនារូបភាពខាងក្រោមនេះ

Leave a Reply