ធូរទ្រូងខ្សាក! បងស្រី វី ឌីណែត ឆ្លងកូវីដទាំងពពោះជិតគ្រប់ខែនោះ ជាសះស្បើយហើយ

អ្នកនាង វី ឌីណា បងស្រីរបស់តារាចម្រៀង វី ឌីណែត ដែលកាលពីពេលកន្លងទៅ បានធ្វើឱ្យមហាជនផ្ទុះការអាណិតអាសូរយ៉ាងខ្លាំង ដោយសារតែអ្នកនាងឆ្លងវីរុសកូវីដ-១៩ ទាំងកំពុងពពោះកូនក្នុងផ្ទៃ ៧ ខែនោះ បានប្រកាសជាសះស្បើយហើយនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ នេះ ។

ខណៈបានជាសះស្បើយត្រលប់ទៅផ្ទះវិញ បងស្រីតារាចម្រៀងស្រីខាងលើ បានរៀបរាប់ថា «ថ្ងៃនេះនាងខ្ញុំ វី ឌីណា ស្វាមី និង តាំតូច បានត្រលប់ទៅផ្ទះវិញហើយ ដោយពួកយើងបានជាសះស្បើយហើយពីជំងឺកូវីដមួយនេះ ។ ពួកយើងសូមអរគុណដល់ប៉ាម៉ាក់ អ៊ំពូមីង បងប្អូន និង មិត្តភក្ដិទាំងអស់ដែលបានលើកទឹកចិត្ត ព្រមទាំងជួយផ្គត់ផ្គងចំណីអាហាររបស់របរផ្សេងៗទៀត សូមអរគុណខ្លាំងបំផុត» ៕

Leave a Reply