ធ្វើចឹងកើតទៀត? ដើម្បីសងគុណឪពុក ដែលទើបផុតសង្ខារ បុរសម្នាក់នេះហ៊ានយកលុយទៅកប់អស់ជាង ៧០០០$នៅក្នុងមឈូស ហើយថែមទាំង…

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាធ្លាប់បានដឹងហើយថាការសងគុណឱពុកម្ដាយមានច្រើនរបៀបខ្លាំងណាស់ ដោយពេលគាត់នៅមានជីវិតគឺផ្ដល់ការផ្គត់ផ្គង់ចំណីអាហារ ក៏ដូចជាការរស់នៅសមរម្យ​ ចំណែកនៅពេលគាត់ផុតជីវិតគឺមានការសែនព្រេនដាក់របស់សែនជាក្រដាសតំណាង

អ្វីដែលបានរៀបរាប់គឺជារឿងធម្មតា តែអ្វដែលប្លែកនោះគឺក្នុងប្រទេសម៉ាឡេស៊ីមានរឿងមួយដូចតទៅ ហេតុតែចង់សងគុណឪពុកដែលទើបតែស្លាប់ បុរសម្នាក់សុខចិត្តកប់ប្រាក់ប្រមាណ ៣០ ០០០ រីងហ្គីត (៧ ៦៣០ ដុល្លារអាមេរិក) ក្នុងមឈូសរបស់ឪពុក។

បុរសរូបនេះ ប្រភពមិនបញ្ចេញឈ្មោះ ត្រូវគេស្គាល់ថា ជាជនជាតិឥណ្ឌាម្នាក់ ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសម៉ាឡេស៊ី។ប្រភពបន្តថា ឪពុករបស់បុរសខាងលើ បានកើតជំងឺជាច្រើនមុខ មុនពេលគាត់ស្លាប់។ សពរបស់គាត់ត្រូវបានបញ្ចុះនាថ្ងៃទី ១៦ មិនា ២០២១ កន្លងទៅថ្មីៗនេះ នៅឯភាគខាងត្បូងរដ្ឋ Selangor។

នៅក្នុងមឈូសនោះ គេឃើញមានក្រដាសប្រាក់តម្លៃ ៥០ រីងហ្គីតចំនួន ៦០០ សន្លឹក សរុប ៣០ ០០០ រីងហ្គីត ហើយមានផ្កាស្រស់ៗ ត្រូវបានគេកប់ជាមួយគ្នាផងដែរ។កាលដែលឪពុកនៅរស់ បុរសជាកូនត្រូវអ្នកផងដឹងថា ជាកូនប្រុសចេះដឹងគុណតបស្នងឪពុក

សូម្បីឪពុកស្លាប់ទៅហើយក៏ដោយ ក៏លោកនៅបំពេញភាពកតញ្ញូធម៌ដដែលមិនតែប៉ុណ្ណោះអ្វីដែលប្លែកជាងនេះទៅទៀត រាល់ពេលឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនម្តងៗ លោកថែមទាំងសែនទាំងសម្លៀកបំពាក់ និងក្រដាសប្រាស់ពិតៗ ដែលអ្នកដទៃវិញគេមិនធ្វើបែបនេះឡើយ។

យ៉ាងណាមិញ រឿងរ៉ាវនេះត្រូវបានគេចែកចាយតៗគ្នា នៅលើបណ្តាញសង្គមនៅម៉ាឡេស៊ី ដោយអ្នកខ្លះបារម្ភខ្លាច មឈូសនោះអាចត្រូវគេគាស់យកលុយក៏ថាបាន៕ សូមទស្សនារូបភាពខាងក្រោម

Leave a Reply