កូវីតជួបស្នេហ៍! មួយគូទៀតហើយ តេស្តអវិជ្ជមានកូវីដ តែវិជ្ជមានស្នេហ៍ ពេលធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ

ថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើល និង ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ មួក ឡាយ ដែលបានបង្ហោះសារនៅក្នុងបណ្តាញសង្គមបង្ហាញពីគូស្នេហ៍ ១ គូ បានជួបគ្នាផ្ដើមស្នេហាពេលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ដលចត្តាឡីស័កមួយកន្លែងនៅក្នុងខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីបានឃើញហើយ មហាជនមានការស៊ែរចែករំលែកបន្តគ្នាពីមួយទៅមួយ ពោលសរសើរគ្រប់គ្នាមិនដាច់ពីមាត់ និង រំភើបសប្បាយរីករាយជាមួយគូស្នេហ៍ ១ គូនេះ ដែលបន្ទាប់ពីយកជ័យជំនះលើកូវីដ-១៩ ហើយ ថែមទាំងជោគជ័យរឿងស្នេហាទៀត ។

ដូចមានការលើកឡើងរបស់គណនីហ្វេសប៊ុកខាងលើដែលបានបង្ហោះសារនៅលើបណ្ដាញសង្គមថា «កូវីដ-១៩ ផ្តើមស្នេហ៍ នៅចត្តាឡីស័កជាមួយគ្នាតែ ១៥ ថ្ងៃសោះ មានចិត្តលើគ្នាដូចស្គាល់ពីជាតិមុន កំលោះមង្គលបូរី ត្រៀមគូនឹងស្រីសិរីសោភ័ណ ជូនពស្រឡាញ់គ្នារហូត» ៕

តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់រូបភាពខាងក្រោមនេះ៖

Leave a Reply