ផ្ទុះកូវីដមួយក្ឌាំងផ្អើលសិល្បៈថៃ Due Arisara ភ័យខ្លួនទៅធ្វើតេស្តេ ពេលនេះលទ្ធផលចេញហើយ

បន្ទាប់ពីផ្ទុះកូវីដមួយក្ឌាំងលើកនេះ គេកត់សម្គាល់មានអ្នកសិល្បៈថៃជាច្រើនកំពុងតែឆ្លងកូវីដ និង អ្នកខ្លះទៀតដេកបុកពោះ រងចាំលទ្ធផលតេស្ត ។

ដោយឡែក ងាកទៅមើល តារាស្រីរូបស្រស់នាង Due Arisara ឯណោះវិញ ក្រោយពីមានការផ្ទុះការឆ្លងមកនាង បានទៅធ្វើតេស្តរកកូវីដ-១៩ ដោយហេតុថានាងធ្លាប់បានចូលរួមកម្មវីធីជប់លៀងមួយហើយក្នុងកម្មវិធីនោះមានអ្នកឆ្លងកូវីដ-១៩ ផងដែរ ។

ទន្ទឹមនឹងដឹងដំណឹងនោះ តារាស្រីរូបនេះបានទៅធ្វើតេស្ត ហើយលទ្ធផលទទួកលបានគឺអវិជ្ជមាន តែយ៉ាងណានាងនៅតែបន្តធ្វើចត្តាឡីស័ក ដើម្បីជាការទទួលខុសត្រូវចំពោះសង្គម ៕

Leave a Reply