ទម្លាយឈ្មោះពិតកូនស្រីដំបូងរបស់ សុផា លីនដា ដែលទើបតែសម្រាលពិតជាពិរោះខ្លាំងណាស់…

ភ្នំពេញ៖ ជាការពិតណាស់ដែលក្រោយពីរង់ចាំអស់រយៈពេលជាង ៩ ខែពេលនេះ សុផា លីនដា សម្រាលកូនដំបូងដោយសុវត្ថិភាពកាលពីថ្ងៃទី ០៣ កន្លងទៅហើយ អ្វីដែលចាប់អារម្មណ៍ នាង និង ស្វាមីបានដាក់ឈ្មោះកូនស្រីជាភាសាបរទេសយ៉ាងពីរោះប្លែក ។

ពេលនេះទាំងសុខភាពរបស់ សុផា លីនដា ក៏ដូចជាកូនស្រីល្អជាធម្មតា នាងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យឯកជនមួយ ។ជាក់ស្ដែងនោះគឺតាមដឹងសម្រាប់កូនដំបូងនេះ សុផា លីនដា សម្រាលដោយការវះកាត់ ។

ជាមួយនឹងអារម្មណ៍រីករាយក្រោយពីបានឃើញមុខកូនស្រីជាទីស្រឡាញ់ សុផា លីនដា បានឱ្យដឹងថា កូនស្រីរបស់នាងសម្រាលកាលពីថ្ងៃទី ០៣ វេលាម៉ោង ២២ និង ២២ នាទីយប់ នាង និង ស្វាមីបានដាក់ឈ្មោះកូនស្រីជាភាសាបរទេសថា «Penelope»។

កូនស្រីរបស់ សុផា លីនដា មានមុខមាត់គួរឱ្យស្រឡាញ់កាត់ទៅរកស្វាមីនាងលោក កាំង ប៊ុណ្ណា តែម្តង ។ ការទទួលសមាជិកថ្មីរបស់ សុផា លីនដា ក៏ទទួលបានការសាទរពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើន ។

ដោយឡែក គេមិនទាន់ដឹងថា ក្រោយទទួលបានចំណងដៃកូនស្រី សុផា លីនដា នឹងគ្រោងចូលរោងការឬបែបណាឡើយ ឬមួយក៏នាងនឹងចាកចេញទៅរស់នៅសហរដ្ឋអាមេរិកតាមស្វាមីឬយ៉ាងណានោះទេ ។ បើគិតមកដល់ពេលនេះ សុផា លីនដា ភ្ជាប់ពាក្យបានប្រមាណជា ៦ ខែប៉ុណ្ណោះ ៕ សូមទស្សនារូបភាពខាងក្រោមនេះ ប្រភព៖pop

Leave a Reply