អីយ៉ា! ណាខុន បង្ហាញកាន់តែច្បាស់រឿងរៀបការនឹងភរិយាលើបណ្តាញសង្គម

កាលពីពេលកន្លងមកមហាជនអ្នកគាំទ្រតារាសម្តែងប្រុស ណាខុន ប្រាកដជាធ្លាប់បានដឹងហើយពីជីវិតឯកជនរបស់លោក ដោយលោកបានសម្រេចចិត្តបញ្ចប់ភាពនៅលីវសាងគ្រួសារជាមួយនឹងអ្នកម៉េម៉ាយស្រស់សោភាមួយរូប ។

កាលនោះដែរ ទោះជាលោក ណាខុន មិនបានបញ្ជាក់ប្រាប់ថាលោកបានរៀបចំពិធីមង្គលការរួចហើយក៏ពិតមែន ប៉ុន្តែមិត្តសិល្បករមួយចំនួនក៏បានបង្ហើបឱ្យដឹងថា លោក និង ភរិយា​ បានរៀបចំកម្មវិធីតាមប្រពៃណីរួចរាល់សព្វគ្រប់នៅក្នុងកំឡុងពេលការរាតត្បាតកូវីដ-១៩ ដែលមិនអាចរៀបចំពិធីធំដុំបាន ។

ជាក់ស្តែង ថ្មីៗនេះដែរ តារាប្រុសរូបសង្ហាខាងលើនេះ កាន់តែបង្ហាញភាពផ្អែមល្ហែមក្នុងក្រុមគ្រួសារជាមួយនឹងភរិយា ព្រមទាំងកូនប្រុសយ៉ាងមានសុភមង្គលស្ទើររៀងរាល់ថ្ងៃ ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្រនៅតែមិនទាន់ច្បាស់ និង មានមន្ទិលថាលោកបានរៀបការរួចនោះក៏ត្រូវបានបញ្ចប់ដូចគ្នាដែរ ក៏ព្រោះតែលោក ណាខុន បានបង្ហាញថាខ្លួនរៀបការរួចរាល់ហើយនៅលើបណ្តាញសង្គមហ្វេសប៊ុក ពោលគឺការដាក់ Relationship «Married» នឹងភរិយា យ៉ាងបើកចំហរជាសាធារណៈតែម្តង ៕

Leave a Reply