តារា​ចម្រៀង​ស្រី​ដ៏​ល្បី​ឈ្មោះ​ កញ្ញា​ សុខ​ ពិសី​ បានបរិច្ចាគថវិកាជូនទៅកាន់​ កាកបាទក្រហមកម្ពុជា​ នូវថវិកាចំនួន​រហូតទៅដល់…

នៅ​មុន​នេះ​បន្តិច​ នាព្រឹកថ្ងៃទី៧​ ខែមេសា​ ឆ្នាំ​២០២១​ តារា​ចម្រៀង​ស្រី​ដ៏​ល្បី​ឈ្មោះ​ កញ្ញា​ សុខ​ ពិសី​​ បាន​ប្រកាស​នៅ​លើ​ទំព័រ​ផេក​ហ្វេសប៊ុក​របស់ខ្លួនឧបត្ថម្ភថវិកា ២ពាន់​ដុល្លារ​ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២១។​

ខាងក្រោម​នេះ​គឺជា​សំណេរ​ទាំង​ស្រុង​របស់កញ្ញា​ សុខ​ ពិសី​ ដែលមាន​ខ្លឹមសារ​រៀបរាប់​ទាំង​ស្រុង​ដូច​តទៅ​៖ «នាងខ្ញុំ សុខ ពិសី សូមចូលរួមឧបត្ថម្ភថវិកាចំនួន 2000$ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។​

កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌សង្គ្រោះប្រជាពលរដ្ឋខ្មែរដែលកំពុងជួបគ្រោះធម្មជាតិ ជីវភាពខ្វះខាត ជាពិសេសបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩។ Tealive Cambodia 310»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជម្រាប​ថា​ ​កន្លងមកកញ្ញា​ សុខ​ ពិសី​ តែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំដល់កាកបាទក្រហមកម្ពុជា​ និងតែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀតផងដែរ​ សម្រាប់​ជួយដល់​ប្រជាជន​ដែល​មាន​ទុក្ខ​លំបាក​ខ្វះខាត។

Leave a Reply