រំភើបផង សើចផង! ទិដ្ឋភាព ថមមី ទៅទទួលភរិយាពេលចេញពីពេទ្យ ក្រោយជាកូវីដ-១៩ (វីដេអូ)

នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ នេះបន្តិច តារាចម្រៀង សួស វីហ្សា បានបង្ហាះសារជូនដំណឹងដល់អ្នកគាំទ្រ និង មហាជនឱ្យដឹងថា ពេលនេះនាងបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ បន្ទាប់ពីបានសម្រាក និង ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅអតីតសណ្ឋាគារអាំងទែកុងទីណុងតាល់ អស់រយៈពេលចំនួន ១៧ ថ្ងៃមកនោះ ។

ក្រោយពីទទួលបានដំណឹងភរិយាជាសះស្បើយភ្លាមហើយនោះ ក្នុងនាមជាស្វាមី លោក ថមមី បានប្រញាប់ប្រញាល់មកទទួលយកភរិយាពីមុខកន្លែងព្យាបាលយ៉ាងអន្ទះសា ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកហាក់រំភើបចិត្តជំនួសក្រុមគ្រួសាររបស់តារាទាំង ២ យ៉ាងខ្លាំង ។

លើសពីនោះ វីដេអូលោក ថមមី បង្ហាញពីសកម្មភាពទៅយកភរិយាក្រោយជាសះស្បើយកូវីដ-១៩ នោះ ធ្វើឱ្យអ្នកទស្សនាហើយរំភើបផង សើចផងជាមួយប្តីប្រពន្ធមួយគូនេះ ក៏ព្រោះតែលោកបានដាក់ឱ្យភរិយាគឺអ្នកនាង សួស វីហ្សា អង្គុយនៅគូទឡានខាងក្រោយ មិនឱ្យអង្គុយខាងក្នុងឡានទេដើម្បីបន្តរក្សាគម្លាតគ្នារយៈពេល ១៤ ថ្ងៃបន្ថែមទៀត ។

គួរឱ្យដឹងថា តារាចម្រៀង សួស វីហ្សា ទោះបីជានាងបានជាសះស្បើយក្តី ប៉ុន្តែនាងនៅតែបន្តធ្វើចត្តឡីស័កនៅផ្ទះចំនួន ១៤ ថ្ងៃបន្ថែមទៀតនៅក្នុងបន្ទប់ម្នាក់ឯង ដើម្បីឱ្យច្បាស់ថានាងពិតជាបានជាសះស្បើយមួយរយភាគរយ ៕

Leave a Reply