កំសត់ណាស់! វី ឌីណែត បាត់បង់ម្តាយជាទីស្រលាញ់ ទាំងមិនបានជួបមុខជាលើកចុងក្រោយ បានត្រឹមបង្ហោះសារថាខ្ញុំលែងមាន…

ភ្នំពេញ៖ មុននេះបន្តិច នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង សិល្បករសិល្បការិនីជាច្រើន បានតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងមរណភាពអ្នកម្តាយរបស់តារាចម្រៀងស្រី វី ឌីណែត ដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩ ។

ជាក់ស្តែងក្រោយពីបាត់បង់ម្តាយជាទីស្រលាញ់ តារាចម្រៀង វី ឌីណែត ដែលកំពុងតែសម្រាកព្យាបាលកូវី ដ-១៩ បានត្រឹមតែបង្ហោះរូបភាពជាមួយម្តាយកាលនៅរស់ និង ភ្ជាប់សារមួយគ្នាយ៉ាងក្តុកក្តួលថា «ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅឱ្យបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមើលថែប៉ា និង អ្នកផ្ទះយើង កូននឹងរឹងមាំ ។

សូម្បីតែមុខជាលើកចុងក្រោយក៏មិនបានឃើញ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមើលថែបាន ម៉ាក់ខូចហើយក៏មិនអាចឃើញសូម្បីតែសព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វើបុណ្ឲ្យម៉ាក់ក៏មិនបាន ។

សូមឱ្យវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ ។ សូមបងប្អូនទាំងអស់គ្នា ប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះ វាលឿនពេកហើយម៉ាក់អើយ» ៕

Leave a Reply