ក្នុងពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបានឃើញរូបថតប៉ុន្មានសន្លឹក កាលពីអំឡុងឆ្នាំ ១៩៦៤ ក្នុងសម័យកាល សង្គមរាស្រ្តនិយម ស្ដីពីនារីម្នាក់ ដែលមានរូបឆោម
ស្រស់ស្អាតពីធម្មជាតិ ឥតមានទាស់ចន្លោះណា ដោយគ យ គ ន់ កាន់តែយូរ គឺកាន់តែស្រស់ស្អាតតែម្ដង មិនថាទម្រង់មុខ ភ្នែក បបូរមាត់ និងចញ្ចើមនោះទេ។
នារីដែលមានរូបឆោម ស្រស់ស្អាតពីធម្មជាតិនេះ ឥតមានទាស់ចន្លោះណា ត្រូវបានប្រភពច្បាស់ការណ៍មួយ បានទម្លាយប្រាប់ឲ្យដឹងថា គាត់មានឈ្មោះ ដួង រដ្ឋា គឺជាអតីតតារាបង្ហាញម៉ូត ទស្សវត្សទី៦០ ហើយក៏ត្រូវជាកូនស្រីបង្កើតរបស់លោកអគ្គនាយក ធនាគារជាតិ ស្ថិតក្នុងសម័យសង្គមរាស្រ្តនិយម ផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីផ្ទុះការចា ប់ អារម្មណ៍ ចំពោះសម្រស់របស់លោកជំទាវ ដួង រដ្ឋា យ៉ាងខ្លាំងរួចមក ស្រាប់តែមានម្ចាស់គណនី ហ្វេសប៊ុកមួយ មានឈ្មោះ ខ្ញុំស្រលាញ់បទចម្រៀងមរតកដើម បានទម្លាយប្រាប់ឲ្យដឹងពីដំណឹងដ៏សែនសោកសៅមួយ
គឺលោកជំទាវ ដួង រដ្ឋា បានទទួលមរណភាពហើយ ក្នុងកំឡុង ខែតុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ប៉ុន្ដែម្ចាស់គណនីរូបនេះ មិនបានបញ្ជាក់ទេថា លោកជំទាវ ដួង រដ្ឋា បានទទួលមរណភាព ដោយសារមូលហេតុអ្វីនោះទេ។
សូមទស្សនាវីដេអូខាងក្រោម