អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព និងល្បីល្បាញមួយរូប នៅតែឋិតក្នុងអារម្មណ៍ អ្នកគាំទ្រដដែលមកដល់ពេលនេះ ពិសេស តារារូបនេះ នៅតែរក្សារូបរាង និងមុខមាត់ ស្រស់ស្អាតដដែល បើទោះមានកូនស្រីម្នាក់ហើយក៏ដោយ។ បច្ចុប្បន្ន ស្រីមុំ កំពុងសាងក្តីសុខ ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន មានស្វាមី និង ម៉ូម៉ូ ដែលជាកូនស្រី សំណព្វចិត្តរបស់ខ្លួន។
ក្នុងនោះ បើទោះបីជា តារាសម្តែងស្រី រូបនេះ រវល់ក្នុងមុខជំនួញ និងអាជីពសិល្បៈ ខ្លាំងយ៉ាងណា ក៏ដោយ ក៏មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា សម្រាប់គ្រួសារ មានដូចជាដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ ជាញឹកញាប់ ព្រមទំាងបានផ្តិតយកមកនូវរូបភាពស្អាតៗ ជូនប្រិយមិត្ត ក្នុងហ្វេសប៊ុក។
ជាក់ស្តែង កាលពីម្សិលមិញនេះ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ គង់ ចាន់ស្រីមុំ និងស្វាមី បាននាំម៉ូម៉ូ ទៅដល់ ខេត្តមណ្ឌលគិរី ទៀតហើយ មើលទៅទេសភាពទីនោះ ពិតជាស្រស់ស្អាតណាស់ ឃើញហើយ មានអារម្មណ៍ស្រស់ថ្លា បាត់អស់នូវភាពកង្វល់ទំាងឡាយភ្លាមៗ។
ស្រីមុំ បានភ្ជាប់សារខ្លីមួយឃ្លា ដ៏មានន័យ នៅថ្ងៃនេះផងដែរ ថា ” “គ្រួសារ” ជាកន្លែងដែលជីវិតចាប់ផ្តើម ហើយក៏ជាក្តីស្រលាញ់ដែលគ្មានថ្ងៃចប់ Kem seyha Kem Seimorokot_MOMOt_MOMO ជួយដាក់ caption រូបចុងក្រោយអោយផង”។
ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើន របស់ តារាស្រី រូបនេះ បាន comment ថា ៖ ស្អាតខ្លាំងណាស់, ម៉ូម៉ូ Cute ណាស់, sweet family, ម៉ាក់ម៉ូម៉ូ ពិតជាស្រស់ស្អាតដល់ហើយ, ស្អប់គ្រួសារនឹងណាស់ ធ្វើអីអោយគេស្រលាញ់រហូត, ក្តីសុខណាស់បង, មើលបងពេលណាមានសេចក្តីសុខគ្រប់ពេល។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពស្អាត នៃដំណើរកម្សាន្ត របស់ គ្រួសារ ស្រីមុំ ទំាងអស់គ្នា ៖