ប្រញាប់ឡើងឪកាស់ល្អមកដល់ហើយ! យុវជន សេង ចិន្តា បើកបង្រៀនចិញ្ចឹមបង្កងមិនគិតថ្លៃ តាមបច្ចេកទេសថៃ និង កូរ៉េ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីដំណើរការចិញ្ចឹមបង្កងនាគនៅសំឡូតបាន ១ ឆ្នាំរួចមក យុវជន សេង ចិន្តា អាយុ ៣៨ ឆ្នាំ ដែលរៀនចប់បរិញ្ញាបត្រ តែមាននិស្ស័យជាមួយវិស័យកសិកម្មបានងាកទៅរៀបចំកសិដ្ឋានមួយកន្លែងនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង លើផ្ទៃដីជិត ២០ ហិកតា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលចិញ្ចឹមបង្កងនៅសំឡូតកន្លងទៅ ក្រៅពីបានទៅដកស្រង់បទពិសោធដល់ប្រទេសថៃ គេបានលក់បង្កងពូជ និង កូនបង្កងឱ្យអតិថិជនជាកសិករដែលចង់ចិញ្ចឹមបង្កងបានជាហូរហែ ដោយក្នុងនោះបង្កងពូជក្នុង ១ គីឡូក្រាមថ្លៃ ២៥ ដុល្លារ និង កូនបង្កងមួយក្បាល ២០០០ រៀល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះយុវជន សេង ចិន្តា កំពុងរៀបចំកសិដ្ឋានបែបវារីវប្បកម្មមានចិញ្ចឹមបង្កង ត្រី អន្ទង់ កង្កែប ដាំដំណាំលើទឹក ចិញ្ចឹមសត្វមាន់ ទា ពពែ ចៀម… ជាដើម ។ បើតាមយុវជន សេង​ចិន្តា បានបង្ហើបឱ្យដឹងថា ៖ តាមគម្រោងកសិដ្ឋានថ្មីនេះនឹងដាក់ឈ្មោះ «សួនអេដែនធម្មជាតិ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រៀបចំឱ្យក្លាយជាកន្លែងសម្រាប់ភ្ញៀវចូលលេងកម្សាន្តអាចឃើញទេសភាពដ៏ស្រស់ស្អាតនៅក្នុងកសិដ្ឋាននេះ មានដូចជាសួនផ្កាចម្រុះពណ៌ ចំការស្វាយ ទស្សនាកន្លែងចិញ្ចឹមសត្វ និង ពិសេសអាចហូបអាហារដែលចម្អិនពីសត្វចិញ្ចឹមក្នុងទីនោះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេង ចិន្តា បានប្រកាសថា គេនឹងបង្រៀនចិញ្ចឹមបង្កងតាមបច្ចេកទេសថៃ និង កូរ៉េ ព្រមទាំងវិធីធ្វើចំណីបង្កងតាមបែបជប៉ុនដោយឥតគិតថ្លៃ free ដោយមានឯកសារច្បាស់លាស់សម្រាប់សិស្សផងដែរ ហើយក៏ធានាថាពេលរៀនចប់នឹងអាចរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារក្នុង ១ ខែ ។ ចំពោះអ្នកដែលចិញ្ចឹមបង្កងបានហើយគ្មានទីផ្សារ រូបគេសន្យានឹងទទួលទិញបង្កងមកវិញតាមតម្លៃទីផ្សារដុំ ៕

Leave a Reply