ខួបស្នេហ៍ ២ ឆ្នាំ អេដវីន ពោលពាក្យសន្យាមួយនេះទៅកាន់គូស្នេហ៍ ផ្អែមដូចទឹកឃ្មុំ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រ បានដឹងមកហើយនូវចំណងស្នេហ៍ដ៏ស្អិតល្មួតរវាងតារាសម្តែង និង បង្ហាញម៉ូដ អេដវីន និង គូស្នេហ៍ កាន់តែបង្ហាញពីភាពផ្អែមល្ហែមជាលក្ខណៈគ្រួសារយ៉ាងមានសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះថ្មីៗ អេដវីន ក៏ហាក់កំពុងមមាញឹក និង បោះជំហានទទួលបានភាពជោគជ័យបន្ថែមទៀតលើរបររកស៊ីបើកហាងសាំងអាំងទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ធ្មេចបើកៗបើគិតត្រឹមថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ នេះ តារាប្រុសស្រស់សង្ហារូបនោះ បានសាងស្នេហ៍ជាមួយនឹងអ្នកម៉េម៉ាយស្រស់ស្អាតរូបនោះ បានរយៈពេល ២ ឆ្នាំមកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃខួបស្នេហ៍ ២ ឆ្នាំ នេះដែរ អេដវីន បានបង្ហោះសារផ្អែមល្ហែមមួយឃ្លាដល់គូស្នេហ៍ ដែលធ្វើឲ្យអ្នកអានលើសជាតិស្ករមិនតិចនោះទេ ។ ជាងនោះទៅទៀត ក្នុងសារនោះដែរលោកក៏បានពោលពាក្យសន្យានៃចំណងស្នេហ៍របស់ខ្លួនថា «Happy Anniversary ២ ឆ្នាំ ប្រពន្ធសម្លាញ់ បងសន្យាថា នឹងស្រឡាញ់អូនកាន់តែខ្លាំងឡើងៗម្ចាស់ជីវិត ! អ្វីគ្រប់យ៉ាងរបស់បង» ៕

Leave a Reply