លោកស្រី​ ទ្រី​ ដាណា​ ឃើញលោកយាយពិកាម្នាក់​ អត់​បាយ​ អត់​ទឹក​ ហេវហត់ខ្លាំងពេក​ បាន​ព្យាយាម​ខំប្រឹង​លូនវាតាមផ្លូវ​ដេីម្បី​សុំទឹកគេ​ពិសារ​ ក៏បាន​ជូន​ថវិកា​ចំនួន​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ លោកស្រី​ ទ្រី​ ដាណា​ បាន​ធ្វើ​ការ​ប្រកាស​ស្វែង​រក​លោកយាយម្នាក់នៅ​លេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បន្ទាប់​ពីបានឃេីញនូវការ​បង្ហោះ​តាមរយៈ​ប្រភព​ព័ត៌មាន​មួយបង្ហាញ​អំពី​សកម្មភាព​របស់លោកយាយដែលនៅពេលហេវហត់ខ្លាំងពេក​ ក៏បាន​ព្យាយាម​ខំប្រឹង​លូនវាតាមផ្លូវ​ដេីម្បី​សុំទឹកគេ​ពិសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មិញ​​ បន្ទាប់​ពីការ​ប្រកាស​ស្វែង​រក​រយៈពេល​ ៥ថ្ងៃរួចមក​ នៅរសៀល​ថ្ងៃទី២០​ ខែមករា​ ឆ្នាំ​២០២០​ នេះ​ លោកស្រី​ ទ្រី​ ដាណា​ បានរក​លោកយាយខាងលេីឃេីញហេីយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះដែរ​ លោក​ស្រី​ ទ្រី​ ដាណា​ ក៏បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​នៅលេី​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លូន​ ដោយមាន​ខ្លឹមសារ​រៀបរាប់​ដូច​តទៅ​៖​ «អាណិតលោកយាយ ឃើញគេបង្ហោះវីដេអូ ថាគាត់អត់បាយ អត់ទឹក លូនតាមផ្លូវសុំគេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះគាត់ពិការ ខ្ញុំមើលហើយ ស្រណោះណាស់ ម្ដាយគេ ម្ដាយយើង ហេតុអីជីវិតចុងក្រោយសង្វេគយ៉ាងនេះ ឱ្យគេតាមរកផ្ទះគាត់នៅខេត្តក្រចេះ កាន់តែអាណិត គាត់នៅម្នាក់ឯង ឈឺម្នាក់ឯង លើផ្ទះដ៏កម្សត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវ នាំយកអំណោយ អង្ករ ទឹកផ្លែឈើ ទឹកដោះគោឆៅ មី ទឹកដោះគោឆៅ និងទឹកសុទ្ធ គ្រឿងស្បៀងអាហារមួយចំនួន ល្មមគាត់អាចដោះស្រាយបានយូរគួរសម និងថវិកា ១លានរៀល ទុកប្រើប្រាស់។ អរគុណលោកនាយកសាលានៅជិតនោះ ជួយមើលគាត់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply