ពិតជាច្រើនណាស់!! ស្អាតហើយ ចិត្តល្អទៀត ស្រីអូន និងស្វាមី នាំយកថវិកាផ្ទាល់ខ្លួន ផ្តល់ជូន អង្គការ Afesip Cambodia នូវទឹកប្រាក់រហូតដល់ទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកម៉ែ បងប្អូន មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន នោះ។ ស្រីអូន មិនត្រឹមតែទទួលបានការជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ តាមរយៈទង្វើរសប្បុរសធម៌របស់ស្រីអូន និងស្វាមី ដែលបានធ្វើកាលពីពេលកន្លងទៅ មិនដែលដាច់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ស្រីអូន និងស្វាមី បាននាំយកថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន ស្ទើរមិនគួរឲ្យជឿ ដើម្បីជួយកូនៗរងគ្រោះដែលរស់នៅក្នុងអង្គការ Afesip Cambodia។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីអូន បានបញ្ជាក់យ៉ាងច្បាស់ថា “តាមរយ:លោកជំទាវ យឹម ឆៃលីន ក្រុមប្រឹក្សាភិបាលកិត្តិយស របស់ អង្គការ Afesip Cambodia នាងខ្ញុំ ស្រីអូន និងស្វាមីបានផ្តល់ថវិកា ជួយកូនៗរង​គ្រោះ ដែលរស់នៅក្នុងអង្គការ ចំនួន ៥៤៤,០០០,០០០រៀល (១៣៦.០០០ដុល្លារ) សម្រាប់សម្រួលដល់ប្រតិបត្តិការរបស់អង្គការ ២ ឆ្នាំ និងបន្តជួយអង្គការ រយ:ពេល ១០ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំសូមអរគុណដល់ លោកជំទាវ យឹម ឆៃលីន ដែលយកចិត្តទុកដាក់លើកូនៗ រ​ងគ្រោះ។ បញ្ជាក់: កូនៗរងគ្រោះទាំងអស់ ទទួលបានការទំនុកបំរុងទាំងការស្នាក់នៅ ហូបចុក និងការសិក្សា រហូតដល់ថ្នាក់មហាវិទ្យាល័យ ហេីយនាងខ្ញុំក៏បានបន្ដការជួយដល់ម្ដាយក្មេងរងគ្រោះដែលមានជីវភាពលំបាកខ្លាំងផងដែរ សូមជូនបុណ្យផងបងប្អូនខ្មែរ”៕

Leave a Reply