មិនទាន់គិតរឿងរៀបការ មូល សារ៉ាវ៉ាន់ និងគូស្នេហ៍ នាំគ្នាធ្វើរឿងនេះមុន….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណងស្នេហ៍កាន់តែផ្អែមល្ហែម និងស៊ីជម្រៅ តែពិធីករ ព្រមទាំងជាតារាសម្តែងលោក មូល សារ៉ាវ៉ាន់ ហាក់មិនទាន់គន់គូរនៅឡើយ រឿងរកពេលាល្អសម្រាប់រៀបការ ប៉ុន្ដែលោក និង គូស្នេហ៍ បែរជាងាកមកធ្វើរឿងមួយនេះមុន ធ្វើឱ្យអ្នកគាំទ្រសរសើរយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មហាជនបានសង្កេតឃើញថា ពិធីកររូបសង្ហា មូល សារ៉ាវ៉ាន់ បានដឹកដៃគូស្នេហ៍ ទៅទិញខុនដូរួមគ្នាមួយ ដែលមានទីតាំងនៅកណ្តាលក្រុងភ្នំពេញ។ មិនតែប៉ុណ្ណោះ លោកក៏បានបង្ហើបថា ខុនដូនេះជា ទ្រនំស្នេហ៍របស់អ្នកទាំងពីរ ក្រោយពីបានស្វែងយល់ចិត្តថ្លើមគ្នាជាច្រើនឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ មានបណ្ដាមិត្តភក្តិក្នុងសិល្បៈ ក៏ដូចជាអ្នកគាំទ្រ បានលើកសរសើរថា វាជារឿងល្អដែលអ្នកទាំងពីរកសាងទ្រព្យរួមគ្នាបែបនេះមុននឹងសម្រេចចិត្តរៀបការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ នេះក៏មិនមែនជាកាដូចំណងស្នេហ៍លើកទីមួយទេ សម្រាប់លោក មូល សារ៉ាន់វ៉ាន់ និង គូស្នេហ៍ ព្រោះ ជារឿយៗ អ្នកទាំងពីរ តែងជូនកាដូមានតម្លៃសម្រាប់គ្នាទៅវិញទៅមក ដែលមើលទៅពិតជាផ្អែមល្ហែម និងពោរពេញទៅដោយក្តីសុខ ប៉ុន្តែសម្រាប់ដំណឹងរៀបការរបស់អ្នកទាំងពីរហាក់ស្ងាត់ឈឹងតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ពេលនេះ រយៈពេលជាច្រើនឆ្នាំហើយដែលលោក មូល សារ៉ាវ៉ាន់ និងគូស្នេហ៍បានស្រឡាញ់ ស្វែងយល់ចិត្តថ្លើមគ្នាទៅវិញទៅមក។ អ្វីដែលគួរឱ្យសរសើរនោះ តារាសម្តែង និង ពិធីករ រូបសង្ហាម្នាក់នេះ ក៏មិនដែលលាក់លៀមពីរឿងរ៉ាវស្នេហាឯកជនរបស់លោក ពីអ្នកគាំទ្រដែរ៕

Leave a Reply