ធ្លាប់ល្បីកាលពីជាង ១០ មុន ឥលូវបាត់មុខ ម៉េង ប៊ុនឡូ ប្រើជីវិតយ៉ាងសាមញ្ញ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្តែងប្រុសរូបសង្ហា សក់វែងរួញអង្គាដី ម៉េង ប៊ុនឡូ បានបាត់មុខពីវិស័យសិល្បៈយ៉ាងយូរ ដែលធ្វើឱ្យទស្សនិកជនមានការងឿងឆ្ងល់ជាខ្លាំងថា តើតារាប្រុសរូបសង្ហាសាច់សម្នាក់នេះទៅសំងំធ្វើអ្វី និង នៅណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការស្ងាត់បាត់វត្តមានតារាចម្រៀង សម្ដែង និង ជាដៃគូដ៏ស័ក្ដិសមរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងរឿង «ចៅពស់កេងកង» លោក ម៉េង ប៊ុនឡូ ពីសិល្បៈនេះ ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនសង្ស័យថា ប្រហែលជាតារាប្រុសសក់វែងរួញអង្គាដីរូបនេះចង់យកពេលវេលាទៅបើកមុខរបររកស៊ីបន្ថែមពីលើអាជីពសិល្បៈហើយមើលទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមានការគិតបែបនេះពីមហាជន ប៉ុន្តែបើតាមការសង្កេតលើទំព័រហ្វេសប៊ុករបស់តារាប្រុស ម៉េង ប៊ុនឡូ ត្រូវគេឃើញថាហាក់មិនបានទៅណាឆ្ងាយពីសិល្បៈដែរ ដោយរាល់ថ្ងៃនេះមហាជនអ្នកគាំទ្រតែងតែបានឃើញលោកបង្ហាញសកម្មភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើការនៅតាមបណ្តាញសង្គម ជាមួយការបង្ហោះបទចម្រៀងថ្មីៗដែលលោកបាននិពន្ធ ហើយជាមួយគ្នានោះដែរ កាលពីកន្លងទៅលោក ម៉េង ប៊ុនឡូ ក៏ត្រូវបានគេដឹងថាមានតួនាទីជាអ្នកផលិតកម្មវិធីនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេង ១១ ទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ លោក ម៉េង ប៊ុនឡូ ក៏ត្រូវបានគេដឹងទៀតថា កន្លងមកលោកក៏មានមុខរបរមួយផ្សេងទៀតក្បែររង្វង់សិល្បៈ នោះគឺជាអ្នកទទួលរៀបចំគ្រប់គ្រងកម្មវិធីប្រគំតន្ត្រីផ្សេងៗ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពីមួយរយៈមុនផ្ទុះជំងឺរាត្បាតកូវីដ ១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុនេះទើបធ្វើឱ្យហាក់គ្មានពេលទំនេរគ្រប់គ្រាន់នឹងបង្ហាញសកម្មភាពផ្សេងៗក្នុងសិល្បៈដល់អ្នកគាំទ្របានឃើញនោះ ។ មកដល់ឆ្នាំ ២០២០ នេះ លោក ម៉េង ប៊ុនឡូ មានវ័យប្រមាណ ៤១ ឆ្នាំហើយ ហើយកាលពីដើមឆ្នាំ ២០១៩ កន្លងទៅ លោក ម៉េង ប៊ុនឡូ ក៏ធ្លាប់បានបង្ហាញវត្តមានក្នុងសិល្បៈម្តងដែរ ពេលដាក់សម្ពោធរឿង «ចិញ្ចៀន» ប៉ុន្តែចាប់តាំងរឿងនោះមកលោកក៏បានស្ងប់ស្ងាត់វិញពីសិល្បៈជាថ្មី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកឱ្យដឹងដែរថា កាលពីជាង ១០ ឆ្នាំមុន លោក ម៉េង ប៊ុនឡូ គឺជាតារាសម្តែងដ៏មានឈ្មោះល្បី ដោយលោកធ្លាប់បានសម្ដែងក្នុងរឿងល្បីៗជាច្រើន ដូចជារឿង «ចៅពស់កេងកង» រឿង «មន្តមាយា» និង មានរឿងភាគជាច្រើនទៀត ដែលបានរុញច្រានឱ្យលោកទទួលបានភាពល្បីល្បាញពេញផ្ទៃប្រទេស ៕

Leave a Reply