ថ្មីៗនេះ រាជិនីចិត្តធម៌ លោកស្រី ទ្រី ដាណា និង លោកឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយសថ្នាក់ ជាតូបការ កាលពីពេលថ្មីៗនេះ បង្កឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចូលរួមអបអរសាទរចំពោះការទទួលបានកិត្តិយសដ៏មហាសាលចំពោះព្រះរាជទានពីមហាក្សត្រ ។
គ្រឿងឥស្សរិយយសថ្នាក់ ជាតូបការ ដែលព្រះមហាក្សត្រ ទ្រង់ប្រោសប្រទានដល់លោកស្រី ទ្រី ដាណា និង ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ត្រូវបានគេដឹងថា គឺជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា ។
គួរឱ្យដឹងថា កន្លងមកលោក ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ និង លោកស្រី ទ្រី ដាណា ត្រូវបានមហាជនចាត់ទុកជារាជិនីចិត្តធម៌ មានទឹកចិត្តសប្បុរស ដើរជួយជនក្រីក្រក្នុងសង្គមជាច្រើន ជាពិសេសចាស់ជរាគ្មានទីពឹង និង កុមារកំព្រាជាដើម ៕