គួរឲ្យកោតសសើរគាត់ណាស់ ! លោកពូម្នាក់នេះ អាចធ្វើបានគ្រប់យ៉ាង ទាំងដែលគាត់ជា ជនពិការជើងទាំងពីរ ដោយគាត់អាច…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើការនៅវាលស្រែត្រូវគេចាត់ទុកថាជាកម្លាំងពលកម្មដ៏លំបាកហើយត្រូវការការធ្វើការច្រើនណាស់ព្រោះវាត្រូវការការថែទាំខ្ពស់ និងការត្រួតពិនិត្យជាប្រចាំ។មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចសម្របខ្លួនទៅនឹងវាលស្រែ ហើយធ្វើការក្រោមពន្លឺព្រះអាទិត្យពេញមួយថ្ងៃនោះទេ។ ប៉ុន្តែបុរសពិការជើងទាំងនេះអាចធ្វើបាន គាតមានឈ្មោះថា Li Jiewen ដោយបានបាត់បង់ជើងដោយរបស់គាត់ដោយសារជំងឺស្វិតដៃជើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកលី ដែលមកពីតំបន់ Peng’an County របស់ប្រទេសចិនបានរស់នៅក្នុងនាមជាកសិករនៅវាលស្រែរបស់គាត់។ ទោះបីជាគាត់បានបាត់បង់ជើងទាំងពីររបស់គាត់លោក លី បានកើតមកឪពុកម្តាយរបស់គាត់ ត្រេកអរយ៉ាងខ្លាំងដោយសារពួកគាត់ទើបតែមានកូនដំបូង។ មិនយូប៉ុន្មានពួកគាត់បានប្រែទៅជាសោកសង្រេងនៅពេលគាត់ បានគេរកឃើញថាមានជំងឺមិនអាចព្យាបាលបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឆ្លងមេរោគនេះបានឆ្លងទៅជើងទាំងពីររបស់លី ហើយគាត់មានការលំបាកក្នុងការដើរ ទោះបីជាយ៉ាងណាក៏ដោយលោកលី បានដឹងពីស្ថានភាពរបស់គាត់ច្បាស់ណាស់។ គាត់និយាយថា “ខ្ញុំមិនដែលអន់ចិត្ត នឹងជីវិតរបស់ខ្ញុំទេ បើទោះបីជាខ្ញុំ គ្មានជើងក៏ដោយ” ។ ដោយមានដែកជំនួយដែលភ្ជាប់ជាមួយជើងរបស់គាត់ ហើយគាត់ក៏អាចរៀនដើរបាន បន្ទាប់មកគាត់អាចធ្វើការបោកគក់ខ្លួនឯងបាន ចម្អិនអាហារ ខ្លួនឯង ហើយគាត់ក៏អាច ទៅសាលារៀនបានដោយខ្លួនឯងថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកលីដែលពិតជាមានមោទនភាពចំពោះការប្ដេជ្ញាចិត្តរបស់គាត់ក្នុងការសិក្សានិងទទួលបាននូវអ្វីដែលគាត់ចង់ធ្វើគាត់បាននិយាយថា “ខ្ញុំជាបុរសពិការដែលមិនអាចធ្វើអ្វីបានច្រើនដូចមនុស្សធម្មតាបាននោះទេ ប៉ុន្តែនោះមិនមានន័យថាខ្ញុំមិនអាចទៅសាលារៀននិងសិក្សាដូចអ្នកដទៃបានទេ” ។ គាត់អាចរៀនេះពីចំណេះដឹងជាច្រើនតាមដែលគាត់អាចធ្វើទៅបានបន្ទាប់ពីលោកលីបានបញ្ចប់ការសិក្សានៅសាលាបឋមសិក្សាប៉ុន្តែគាត់មិនអាចបន្តការសិក្សានៅកម្រិតមធ្យមសិក្សាទេដោយសារតែសាលារៀននេះនៅឆ្ងាយពីផ្ទះរបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះគាត់អាចរស់នៅជាមួយការអប់រំកម្រិតបឋមសិក្សាតែប៉ុណ្ណោះ។ក្នុងឆ្នាំ ១៩៩១ ជើងទាំងពីររបស់គាត់ត្រូវបានគេកាត់ចេញដើម្បីទប់ស្កាត់មេរោគមិនឱ្យរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយរបស់គាត់។បន្ទាប់ពីការវះកាត់រួចគាត់ប្រើឈើច្រុតដើម្បីដើរកន្លែងមួយទៅកន្លែងមួយទៀតពីរបីឆ្នាំក្រោយមកគាត់ក៏បានរៀបការនៅអាយុ ២៦ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះគាត់មានទំនួលខុសរបស់គាត់កាន់តែធំឡើងនិងការងារជាច្រើនទៀតដែលត្រូវធ្វើគាត់បានប្រមូលដែក និងបានធ្វើវាឲ្យទៅ ជាឈើច្រត់។លោក Li Jiewen បាននិយាយថាឈើដែកមានលក្ខណៈរឹងមាំនិងអាចប្រើបានរយៈពេលយូរជាងមុនហើយលោកបានប្រើប្រាស់វាអស់ជាង ១០ឆ្នាំទៅហើយ។ដោយមានជំនួយពីឈើច្រត់របស់គាត់គាត់បាននិយាយថា “ខ្ញុំអាចធ្វើអ្វីៗគ្រប់យ៉ាងដូចមនុស្សធម្មតាធ្វើតែខ្ញុំធ្វើយឺតជាងបន្តិច”នៅពេលគាត់ស្ទូងស្រូវនៅក្នុងស្រែគាត់នឹងយកសំបកកង់ឡានដោយដាក់វានៅក្នុងស្រែទឹកលិច។ហើយគាត់ដាក់ក្ដានៅពីលើសំបកកង់ឡាននោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកលីបាននិយាយថាវាជួយគាត់ឱ្យស្ទូងស្រូវព្រោះគាត់ត្រូវការផ្លាស់ទីពេញវាលស្រែដើម្បីឱ្យការងាររបស់គាត់បានសម្រេចដោយមិនពឹងផ្អែកលើជំនួយរបស់អ្នកណាម្នាក់។ក្រៅពីធ្វើ ស្រែរបស់គាត់លីក៏ មានស្រះត្រី ចិញ្ចឹមមាន់ទាលក់ទៀតផង។ ហើយការងារជាច្រើនផ្សេងទៀតដើម្បីចិញ្ចឹមជីវិត។ លោកលីក៏ទទួលបានជំនួយពីសហព័ន្ធជនពិការស្រុកនិងមេភូមិបានសាងសងផ្ទះថ្មីមួយ សម្រាប់គ្រួសាររបស់គាត់។ គាត់ក៏បើកហាងសម្រាប់ផ្ទាល់ខ្លួនគាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែការខំប្រឹងប្រែងរបស់គាត់ពេលនេះ។ គាត់និងគ្រួសាររបស់គាត់រស់នៅបានល្អប្រសើរជាងមុនច្រើន«ទោះបីខ្ញុំមិនដូចមនុស្សធម្មតាក៏ដោយខ្ញុំអាចធ្វើអ្វីដែលអ្នកដទៃមិនអាចធ្វើដូចជាជួសជុលគ្រឿងអេឡិចត្រូនិចនិងការងារផ្សាដែកជាដើម»។ ការខិតខំប្រឹងប្រែងរបស់លោកលី បានធ្វើឱ្យយើងឱ្យកោតសរសើរ ដល់ជីវិតរបស់គាត់ណាស់ ហើយគាត់ពិតជាបានលើកទឹកចិត្តឲ្យយើងទាំងអស់គ្នា មិនឱ្យបោះបង់ទោះបីជីវិតទៅជាយ៉ាងណានោះទេ។ ហើយយើងត្រូវតែធ្វើអ្វីៗដើម្បីឱ្យខ្លួនឯង កាន់តែរឹងមាំ៕

Leave a Reply