កុំចេះតែហ៊ាន! ទីបំផុតចាប់បានហើយ ចោរឆក់ហាយសូ ដ៏ស្ទាត់ជំនាញ រហស្សនាម «អាឆ្មា»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីបំផុត ជនសង្ស័យមុខសញ្ញាឆក់ដ៏ស្ទាត់ជំនាញ និងសកម្មបំផុត នៅភ្នំពេញរហស្សនាម ( អាឆ្មា ) ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់ អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី ១៧ មករា ២០២១ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យជាចោរឆក់ខាងលើនេះ ត្រូវបានគេដឹងថា ជាមនុស្សហ៊ឺហារ ស៊ីវិល័យម្នាក់ ប្រើទូរស័ព្ទទំនើប មានរថយន្តជិះ ហើយតាមរយៈរូបភាពមួយចំនួននោះជនសង្ស័យរូបនេះ ថែមទាំងមានអាវុធប្រើប្រាស់ទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចោររសហស្សនាមអាឆ្មា នេះ បានប្រព្រឹត្តិសកម្មភាពឆក់ជាច្រើនលើកច្រើនសារមកហើយ និងមានប្រជាពលរដ្ឋរងគ្រោះមិនតិចនាក់នោះទេ ត្រូវបាត់បង់ទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់ ដោយថ្វីដៃដ៏ប៉ិនប្រសប់របស់មុខសញ្ញាចោរឆក់រូបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញរូបភាព និងទទួលបានព័ត៌មានថាជនសង្ស័យឆក់សកម្មខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននោះ ធ្វើឱ្យមហាជនបង្ហាញក្ដីសាទរផងដែរ ដើម្បីឱ្យជននេះទទួលទោសទណ្ឌតាមផ្លូវច្បាប់នូវអ្វីដែលគេបានប្រព្រឹត្តិ ៕

Leave a Reply