ឆ្នាំថ្មីមកដល់ យក់ ថិតរដ្ឋា ចាប់ផ្តើមសម្រុកខ្លាំង….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថា គ្រាន់តែសម្រាលកូនស្រីទីបី មិនទាន់បានបីខែស្រួលបួលផង តារាចម្រៀង យក់ ថិតរដ្ឋា ចាប់ផ្តើមវិលមកកាន់ក្បាលមីក្រូឡើងវិញ ដោយចាប់ផ្តើមបង្ហាញមុខនៅតាមស្ថានីយទូរទស្សន៍នានាជាបន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា តារាចម្រៀងស្អក យក់ ថិតរដ្ឋា ចាប់ផ្តើមផ្លាស់ប្តូរស្ទីលនៃការតែងខ្លួន ជាពិសេសម៉ូដសក់ ដែលមើល​ទៅពិតជាប្លែក និង ទាក់ទាញជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះមានការលើកឡើងថា យក់ ថិតរដ្ឋា ចាប់ផ្តើមពង្រឹងទីផ្សារជាថ្មី ជាពិសេសបន្ទាប់ពី ផលិតកម្មថោនចាប់ដៃគូជាមួយ ផលិតកម្ម GMM Grammy របស់ប្រទេសថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេមិនទាន់ដឹងថា តើតារាចម្រៀងកូនបីរូបនេះ នឹងអាចឆក់យកប្រជាប្រិយភាពដូចមុន ឬ បែបណាទេ ខណៈនេះនាងក៏មានវ័យច្រើន និង មានកូនដល់ទៅបីនាក់ថែមទៀតផងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា យក់ ថិតរដ្ឋា នៅតែទទួលបានការពេញនិយមពីសំណាក់អ្នកគាំទ្រ ជាពិសេសនៅពេលនាងលេចមុខនៅតាមឆាកតន្ត្រីនានា។ ក្រៅពីការងារសិល្បៈ យក់ ថិតរដ្ឋា និងស្វាមី មានជំនួញជាច្រើននៅក្នុងដៃ ដែលរួមមាន ការបើកហាងលក់ផលិត​ផលរក្សាសម្រស់ និងក្រុមហ៊ុនអចលទ្រព្យជាដើម៕

Leave a Reply