ហ្វេនៗ ក៏ដូចជាពុកម៉ែ បងប្អូន ជាច្រើន នៅប្រទេសកម្ពុជាយើង ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្ដែង និងកំប្លែង ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង សុខ ចាន់ធីតា ហៅកាតុ នោះ ដែលតែងតែ ធ្វើឲ្យទស្សនិកជនជាច្រើន ជក់ចិត្ត ដិតអារម្មណ៍ រាល់ពេល តារានេះលេចមុខម្តងៗ ដោយមិនធ្វើឲ្យគ្រប់គ្នាខកចិត្តឡើយ។
ចំណែកម្សិលមិញ និងថ្ងៃនេះ ត្រូវនឹង ថ្ងៃទី ១៥, ១៦ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ តារាល្បីៗជាច្រើនរូប បាននាំគ្នាទៅភ្លក់អាហារនៅ ហាង “កាតុហ្វឺឆ្ងាញ់” ក្នុងផ្សារឃ្លាំងរំសេវថ្មី សែនសុខ មើលទៅពួកគាត់ ពិតជាសប្បាយរីករាយខ្លាំងណាស់ ហាក់ដូចក្រុមគ្រួសារតែមួយអ៊ីចឹង ពិសេសមុខម្ហូប ទំនងគួរឲ្យចង់ញុាំដល់ហើយ។
តារាល្បីៗទំាងនោះមានដូចជា លោក ជា វិបុល, អ្នកនាង គង់ សុជាតិ, ទឹម រដ្ឋា, ទឹម វត្តី, ប៉ែន ចំរុង, គួច ខេវិន, សាវិន ហ្វីលីប, នាយ ចាបចៀន រួមទំាងតារាល្បីៗជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ ទៅមើលមុខម្ហូបនៅទីនោះ ទំាងអស់គ្នា ៖
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ