នៅចាំបុរសម្នាក់នេះបានទេ?! ទីបំផុតប្រុសម៉ៅឥណ្ឌូនេស៊ីបានប្រពន្ធម៉ូដែល បានទទួលដំណឹងល្អហើយ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ ជឿជាក់ប្រិយមិត្តមួយចំនួនប្រហែលជាជ្រាបដឹងហើយថា កាល​ពី​ឆ្នាំ ២០១៨ គូស្នេហ៍​ឆ្លង​វេហា​មួយ​គូ កូន​ប្រុស​មគ្គទេសក៏​ទេសចរណ៍​សញ្ជាតិ​ឥណ្ឌូនេស៊ី និង​កូន​ស្រី​ជា​តារា​ម៉ូដែល​សាច់​ខ្ចី​សញ្ជាតិ​អង់គ្លេស បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម ក្រោយ​ពួកគេ​សម្រេច​ចិត្ត​រៀបការ​រួមរស់​នឹង​គ្នា​នៅ​ដែន​កំណើត​ខាង​ប្រុស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ដោយ​សារ​តែ​រូប​សម្រស់​មាន​លក្ខណៈ​ខុស​គ្នា​នេះ​ហើយ បាន​ធ្វើ​ឲ្យ​គូ​ស្នេហ៍​មួយ​គូ​នេះ នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ភ្នែក​មហាជនដោយ​អ្នក​ខ្លះ​ថែម​ទាំង​បាន​និយាយ​ឌឺដង​ទៀត​ថា ពួកគេ​រង់ចាំ​មើល​ថា គូ​ស្នេហ៍​នេះ​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ​ប៉ុណ្ណា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​យ៉ាង​ណា សម្ដី​ឌឺដង​ទាំង​ប៉ុន្មាន​គឺ​ខុស​ពី​អ្វី​ដែល​អ្នក​ទាំង​នោះ​រំពឹង​ទុក​ទាំង​អស់ មក​ទល់​ឆ្នាំ ២០២០ ពោល​ក្រោយ​ពេល ២ ឆ្នាំ រួម​រស់​ជាមួយ​គ្នា លោក Karna Radheya និង​នាង Polly Alexandria បាន​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា រូបរាង ពណ៌​សម្បុរ និង​រូប​សម្រស់​គឺ​មិន​សំខាន់​ឡើយ ឲ្យ​តែ​បេះដូង​របស់​ពួកគេ​យល់​ចិត្ត​គ្នា ។ ជីវិត​គ្រួសារ​របស់​នាង​គឺ​ពោរពេញ​ដោយ​សុភមង្គល និង​ក្ដី​សុខ​បំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​លើ​គណនី Instagram របស់​នាង Polly គឺ​តែង​តែ​បង្ហោះ​ពី​រូបភាព​ផ្អែមល្ហែម​ជាមួយ​ស្វាមី ។រហូត​មក​ដល់​ឆ្នាំ ២០២១ នេះ រូបនាង​ក៏​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី ក្រោយ​នាង​បាន​បង្ហោះ​រូប​ស្បែក​ជើង​ចាក់​របស់​ទារក រួម​ទាំង​រូបភាព​ពរពោះ​កូន​ដំបូង​ដែល​ត្រៀម​នឹង​សម្រាល​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មាន​ការ​រំភើប និង​អបអរ​ជំនួស​ពួកគេ​ជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ គួរ​រម្លឹក​ថា លោក Karna Radheya និង​នាង Polly Alexandria បាន​ជួប​គ្នា​ដំបូង​អំឡុង​ពេល​នាង​​មក​ដើរ​លេង​កម្សាន្ត​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ ២០១៧ ។ ពួកគេ​ក៏​បាន​ចាប់​ចិត្ត​លើ​គ្នា ហើយ​ក៏​ផ្ដើម​ទាក់ទង​គ្នា​បាន ១ ឆ្នាំ​កន្លះ មុន​ចាប់ដៃ​គ្នា​រៀបការ​ក្នុង​ឆ្នាំ ២០១៨ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ៕ប្រភព ៖ Kenh14

Leave a Reply