មិន​នៅ​ស្ងៀម! ក្រោយ​ឧកញ៉ា ​ឌួង ឆាយ បង្ហោះ​សារ​ដាស់តឿន​, លោកជំទាវ ដេ​ត ម៉ាលី​ណា ដាក់​មួយ​ប្រយោគ​ទាំង​ព្រឹក​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២១ លោក​ឧកញ៉ា​ឌួង ឆាយ បាន​បង្ហោះ​សារ​ដាស់តឿន​ភរិយា​របស់ខ្លួន ឲ្យ​មើលថែ​ខ្លួនឯង និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូនៗ ព្រោះ​កូនៗ​ត្រូវការ​ភាពកក់​ក្ដៅ​ពី​ឪពុកម្ដាយ។ លោក​ឧកញ៉ា បាន​បង្ហោះ​សារ​ដូច្នេះ​ថា «​ខ្ញុំ​ដឹងថា​អ្នក​ពិបាកចិត្ត​ប៉ុន្តែ​គួរ​ចំណាយពេល​មើលថែ និង​ផ្តល់​ភាពកក់ក្តៅ​អោយ​កូនៗ​អោយ​បាន​ច្រើន​ទើប​ល្អ មិនមែន​ដើរហើរ​ផឹកស៊ី ជប់លៀង​កម្មវិធី​សប្បាយ​រាល់ថ្ងៃ​នោះទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនៗ​ត្រូវការ​ភាពកក់ក្តៅ​ពី​យើង អ្វីដែល​ខ្ញុំ​ធ្វើ​ទាំងអស់​គឺ​ដើម្បី​ចង់អោយ​អ្នក​ល្អ បែរជា​អ្នកចោទ​ខ្ញុំ​ថា ស្តីអោយ​អ្នក ខ្ញុំ​ពិតជា​អស់កម្លាំង​ណាស់»។ ក្រោយពី​លោក​ឧកញ៉ា បាន​បង្ហោះ​សារ​បែបនេះ​រួចមក លោកជំទាវ​ដេ​ត ម៉ាលី​ណា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១​នេះ ក៏បាន​បង្ហោះ​សារ​មួយ​ល្បះ​ផងដែរ ប៉ុន្តែ​មិនដឹងថា ចង់​ឆ្លើយតប​ជាមួយ​លោក​ឧកញ៉ា ឬ​យ៉ាងណា​នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បាន​បង្ហោះ​រូប​ខ្លួនឯង​មួយ​សន្លឹក អម​ដោយសារ​លើកទឹកចិត្ត​ថា «​ប្រឹង​ញញឹម​​ធ្វើ​ដូច​ធម្មតា​ទាំង​ដែល​ជីវិត​ពោរពេញ​ទៅដោយ​សម្ពាធ​និង​បញ្ហា​រាប់មិនអស់ កុំ​រស់​ផ្កាប់​មាត់​ញាតិ​ព្រោះ​អី​ញាតិ​ខ្លះ​មាត់​ចោលម្សៀត​អង្គុយតែ​និយាយ​ដើម​គេ​ Deth Malina»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​បញ្ចេញយោបល់​ជាច្រើន ក្នុង​នោះ មតិ​មួយចំនួន​បានលើកឡើង​ថា «​ត្រឹមត្រូវ​ហើយ កុំ​រស់នៅ​ក្រោម​មាត់​អ្នកដទៃ ព្រោះ​យើង​តែ​ម្នាក់​មិន​អាច​តម្រូវ​មនុស្ស​1000​នាក់​បានទេ​…​មនុស្ស​ខ្លះ​រស់នៅ​ក្រោម​មាត់​អ្នកដទៃ ស្មើនឹង​ពិភពលោក​រស់នៅ​ក្រោម​កា​រ​សំដែង វា​មិនមែនជា​ការពិត​ចេញពី​បេះដូង​ទេ​….»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​និយាយ​ទៅ​ពួក​ដែល​ចង់ដឹង​ចង់​ឮ​គេ​ពូកែ​យ៉ាងណា​គេ​ចូលចិត្ត​និយាយដើម​គេ​ថា​គេ​ចេះ​ចេញ​ចុះ​អញ្ចឹង​មក​យើង​ចង់​ឈ្នះ​ពួកគាត់​មក​ចាំ​ខ្វល់​នោះ​ទេ​។​ ឲ្យ​ពួកគាត់​និយាយ​អី​ក៏​និយាយ​ទៅ​សំខាន់​បើសិន​យើង​នៅតែ​ផុស​នៅតែ​បញ្ចេញយោបល់​ទៅមក​ទៅមក​វា​នៅតែ​វែងឆ្ងាយ​អត់​តប​អញ្ចឹង​បើសិនជា​ចំពោះ​ខ្ញុំ​វិញ​ចង់​ឲ្យ​មិនបាច់​ទៅ​ខ្វល់​ជាមួយ​គាត់​ទេ​និយាយ​យូរ​ទៅ​ពួកគាត់​និយាយ​ខ្លួនឯង​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ខ្ញុំ​សូម​បញ្ចេញយោបល់​ផល​បន្តិច​បើ​ពួក​បើ​យើង​នៅតែ​ផុស​នៅតែ​តវ៉ា​ជាមួយ​ពួកគាត់​ និង​ពួកគាត់​នៅតែ​និយាយ​ តែ​បង្ហោះ​អត់​និយាយ​យូរៗ​ទៅ​វា​ទៅជា​រឿង​ធម្មតា​វិញ​ហើយ​ចឹ​ង​យូរ​ទៅ​គាត់​ឈប់​និយាយ​ខ្លួនឯង​»​។ «​រឿងរ៉ាវ​ជីវិត​ប្តី​ប្រពន្ធ ដូច​ចាន​ក្នុង​ទូ​ បើ​ប៉ះ​តិច ក៏​ឆូត ក៏​ស្នាម បើ​ប៉ះ​ខ្លាំង ក៏​ស្រាំ ក៏​ប្រេះ ក៏​បែក​… បញ្ហា​មកដល់​ក៏​ភ្លេច​រឿង​ល្អៗ មាន​មនុស្ស​ទី​3​ចូល ក៏​កើតមាន​បញ្ហា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់​ក្រុមគ្រួសារ តែងតែ​ជួបប្រទះ ព្រោះ​ចង្កៀង​ផ្ទះ​ណា ក៏​ភ្លឺ​បានតែ​ផ្ទះ​ហ្នឹង សំខាន់​សាមីខ្លួន តើ​ត្រូវធ្វើ​បែបណា​!!! តែ​ត្រូវ​ដឹងថា កូនៗ តែ​ឪពុកម្តាយ រស់នៅ​ទីទៃ ហើយ​សុភមង្គល​របស់​ពួកគាត់​ក៏​បែប​ផ្សេង ពេល​ក្រោយ តែមាន​ម្តាយ​ឪពុកចុង​ទៀត វា​និង​ខុសពី​ឪពុក​ម្តាយដើម​ហើយ​»៕

Leave a Reply